• AFC U23 Cup៖ តើ​ កម្ពុជា អាច​​យក​ ៣ពិន្ទុពី​អូស្ដ្រាលី​បាន​ទេ​យប់​នេះ?

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងបើកការប្រកួតជម្រុះពូល H នៃពាន រង្វាន់ AFC U23 Championship 2020 ជាមួយក្រុមជម្រើសជាតិ U23 អូស្ដ្រាលី នាវេលាម៉ោង ៨យប់នេះ នៅពហុ កីឡដ្ឋានជាតិ។ ចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា អាចដណ្ដើម ៣ពិន្ទុពីពីក្រុមរហស្សនាមកង់ហ្គូរូនេះបានឬទេ?

    នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ក្នុងប្រកួតដំបូង។ ប៉ុន្ដែគ្រូបង្វឹកក្រុម U23 អូស្ដ្រាលីលោក Graham Arnold ហាក់គ្មានក្ដីបារម្ភនោះឡើយ ទោះបីអូស្ដ្រាលី ត្រូវជួបក្រុមម្ចាស់ផ្ទះក៏ដោយ។ លោកនិយាយថា លោកគោរពចំពោះក្រុមម្ចាស់ផ្ទះជានិច្ច តែលោកមានជំនឿចិត្តខ្ពស់លើកូនក្រុម ក្នុងការ ដណ្ដើមជ័យជម្នះ និងឡើងទៅវគ្គបន្ដ។

    ដោយឡែកលោក Felix Dalmas គ្រូបង្វឹកក្រុម U23 កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ ដែរថា លោករីករាយ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយលោកក៏សប្បាយចិត្ត សម្រាប់ការប្រកួតជាមួយ ក្រុមល្អៗ ដូចជាអូស្ដ្រាលី និងកូរ៉េខាងត្បូងនេះដែរ ព្រោះវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមក្នុងការបញ្ចេញ សមត្ថភាព និងជំរុញការប្រកួតប្រជែងពួកគេកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។

    ប៉ុន្ដែតួសំខាន់ម្នាក់ទៀត ដែលមហាជនកំពុងចាប់អារម្មណ៍ ក្នុងជំនួបរវាក្រុមទាំងពីរយប់នេះ គឺលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា។ លោក Honda នឹងមានវត្តមានក្នុងការប្រកួតនេះ ស្របពេលលោកក៏ជាសមាជិករបស់ក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលីដែរ។ ហេតុនេះគេរំពឹងថា លោក Honda នឹងមានអ្វីប្លែក ដើម្បីជំរុញក្រុមគោព្រៃជំទង់កម្ពុជា ទទួលបានលទ្ធផលល្អយប់នេះ។

    គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនានេះ គឺជាការចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះតាមពូល នៃពាន AFC U23 Championship 2020 ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះនេះ ១ពូលដែរ គឺពូល H ដោយមាន ៤ក្រុមចូលរួម គឺម្ចាស់ផ្ទះកម្ពុជា អូស្ដ្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ ហើយល្ងាចនេះ មុនឈាន ដល់ការប្រកួតរវាងកម្ពុជា និងក្រុម U23 អូស្ដ្រាលី ក្រុមយុវជន U23 កូរ៉េខាងត្បូង ក៏ត្រូវស្វាគមន៍ក្រុមឆាយនីស តៃប៉ិ ដើម្បីប្រជែង ៣ពិន្ទុដំបូងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ