• នាយករដ្ឋ​​មន្ត្រី​នូវែល​សេឡង់ អំពាវនាវ​ឱ្យពិភពលោក​ចូលរួម​ប្រយុទ្ធ​ប្រឆំាង​ការ​រើសអើង​ពូជសាសន៍

    (នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអំពាវនាវឱ្យពិភពលោកចូលរួម ប្រយុទ្ធប្រឆំាង ការរើសអើងពូជសាសន៍ បន្ទាប់ពីមានការវាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស៥០នាក់ នៅឯវិហារអ៊ីស្លាមចំនួន២ក្នុងទីក្រុង Christchurch។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

    លោកស្រី Ardern ធ្វើការអំពាវនាវបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ក្នុងសប្ដាហ៍នេះ ហើយថ្លែងនា ឱកាសនោះ នាយករដ្ឋមន្ត្រីរូបនេះក៏បានទាត់ចោលផងដែរនូវការយល់ឃើញថាការកើនឡើងនៃជនអន្តោ ប្រវេសន៍គឺជាការដុតបញ្ឆេះការរើស អើងពូជសាសន៍។

    គួរជម្រាបថា នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់បានចូលរួមក្នុងពិធីបុណ្យបញ្ចុះសពជនរងគ្រោះនៃការវាយ ប្រហារភេរវកម្ម បាញ់សម្លាប់មនុស្ស៥០នាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចំណែកឯ ជនសង្ស័យភេរវករឈ្មោះ Brenton Tarrant មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ