១. កក់កៅកន្លែងអង្គុយដោយមិនដឹងច្បាស់ពីទីកន្លែង៖ វាជារឿងពិបាកមួយដើម្បីស្វែងរកនៅកន្លែងអង្គុយពេលដែលអ្នកមិនបានដឹងច្បាស់លាស់។ ហេតុនេះអ្នកគួរតែពិភាក្សាជាមួយផ្នែកអាកាសសចរណ៍ពីជាមុនសិន។
២. ខ្ចប់សម្ភារៈច្រើនពេក៖ អ្នកគិតថាវាល្អពេលមានសម្ភារៈច្រើនពេលដែលអ្នកធ្វើដំណើរ។ ប៉ុន្តែផ្ទុយទៅវិញអ្នកនឹងមានអារម្មណ៍ពិបាករាល់ពេលមានការត្រួតពិនិត្យ ថែមទាំងវាធន់ពិបាកយកតាមខ្លួនទៀតផង។
៣. ជ្រើសរើសស្បែកជើងខុស៖ មិនប្រាកដថាស្អាត និងជាស្បែកជើងដែលអ្នកស្រលាញ់ទេវានឹងធ្វើអោយអ្នកពិបាករឺក៏ឈឺពេលដែលអ្នកដើរ។ ត្រួវជ្រើសរើសស្បែកជើងណាដែល ងាយស្រួលពេលដែលអ្នកដើរ។
៤. មិនបានធ្វើការស្រាវជ្រាវទីកន្លែងជាមុន៖ អ្នកនឹងមិនដឹងមុនថាកន្លែងដែលអ្នកកំពុងទៅត្រូវតាមអ្វីដែលអ្នកចង់រឺក៏អត់ទេ។ គួរតែចំនាយពេលដើម្បីធ្វើការស្រាវជ្រាវទីតាំង និងពេលវេលាជាមុនសិន។
៥. ប្តូរប្រាក់រាយច្រើនពេក៖ វាជាកត្តាមួយធ្វើអោយអ្នកមានភាពព្រួយបារម្មណ៍ខ្លាំងពីសុវត្ថិភាព និងការទុកដាក់។ ហេតុនេះអ្នកគួរតែប្រើកាតជំនួសការចាយប្រាក់រាយ។
ប្រភព៖ World Pop Travel & Tour