ការស្រាវជ្រាវមួយធ្វើឡើងដោយ Routesonline បង្ហាញថាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញមានកំណើនអ្នកដំណើរខ្លាំងបំផុតក្នុងពិភពលោកនាឆ្នាំ ២០១៨។
យោងតាមការស្រាវជ្រាវនេះឲ្យដឹងថា ចំនួនអ្នកដំណើរឆ្លងកាត់ស្ថានីយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញមានកំណើនដល់ ៣៨,៤% បើប្រៀបធៀបនឹងប្រលានយន្ដហោះចិន Jinjiang មានត្រឹម ៣១,៩%។ ទិន្នន័យបង្ហាញថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញទទួល អ្នកដំណើរជាង ៦,២៥លាននាក់ក្នុងឆ្នាំ ២០១៨ ធៀបនឹងចំនួនត្រឹមតែ ៤,៥លាននាក់កាលពីឆ្នាំ ២០១៧។
ជាមួយគ្នាដែរ ទិន្នន័យបង្ហាញថាអាកាសយានដ្ឋាន Jinjiang របស់ចិនឈរលេខ២ដែលមានកំណើនអ្នកដំណើរខ្លាំងបំផុតតាមពីក្រោយដោយ អាកាសយានដ្ឋាន Semarang ក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលលេខ ៤បានទៅលើអាកាសយានដ្ឋានអន្ដរជាតិ Kempegowda Bangalore ប្រទេសឥណ្ឌា៕