• លោក G-DEVITH និង ទេព បូព្រឹក្ស តែង​​ខ្លួន​ជា​​ទេពមច្ឆាថត Pre-Wedding នៅ​កោះ​ម៉ាល់ឌីវ!

    (ភ្នំពេញ)៖ ថ្មីៗនេះ តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលនាងនិងគូស្នេហ៍ គឺលោក G-DEVITH បានដឹកដៃគ្នាទៅថត រូប Pre-Wedding មុនពេលរៀបការនៅលើដែនដី កោះម៉ាល់ឌីវ បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ឲ្យសំឡឹងមិនដាក់ភ្នែកនោះទេ។ អ្វីកាន់តែពិសេសទៀតនោះ គឺកម្រងរូបភាពរបស់តារាទាំងពីរនេះ បានតែងខ្លួនជាទេពមច្ឆាអង្គុយ លើឆ្នេរខ្សាច់សក្បុស យ៉ាងផ្អែមល្ហែមបំផុត។

    ជាការពិតណាស់ តារាចម្រៀងល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន ប្លែកអារម្មណ៍ ជាមួយនឹងរូបភាព ជាច្រើនសន្លឹក ស្ថិតក្នុងរូបរាងជាទេព មច្ឆា នៅកោះម៉ាល់ឌីវ ពីរនាក់គូស្នេហ៍ សំណព្វចិត្ត លោក G-DEVITH ដែលត្រូវបានគេដឹងថា នេះ ជាកម្រង រូបភាព Pre-Wedding របស់អ្នកទាំងពីរ ។ ដោយឡែកសម្រាប់ដំណើរកម្សាន្តលក្ខណៈឯកជន ពោរពេញដោយភាពផ្អែមល្ហែម នេះពិតជាធ្វើឲ្យអ្នកគាំទ្ររង់ចាំដំណឹងល្អឆាប់ៗ ពីអ្នកទាំងពីរនឹងចូលរោងការ នៅពេលណា ព្រោះពេលនេះ អ្នកទាំងពីរក៏ចាប់ផ្ដើម ថតរូប Pre-Wedding ទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ