• សហភាពអឺរ៉ុប ពិន័យក្រុមហ៊ុន Google ចំនួន ១.៧ពាន់លានដុល្លារ ព្រោះ…

    (អឺរ៉ុប)៖ សហភាពអឺរ៉ុបនៅថ្ងៃពុធនេះ បានសម្រេចចិត្តពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់១.៧ពាន់លានដុល្លារសម្រាប់ ការរំលោភបំពានលើការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញអីនធឺណែត ហើយនេះគឺជាការពិន័យលើកទី៣គិតចាប់តាំងពី ឆ្នាំ២០១៧មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

    ការសម្រេចចិត្តលើកចុងក្រោយនេះគឺមានន័យថានាពេលបច្ចុប្បន្ន សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Google ជិត១០ពាន់ លានដុល្លារ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជាច្រើនលើការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ។

    គួរបញ្ជាក់ថា ផ្អែកលើការពិន័យខាងលើ ក្រុមហ៊ុន Google ត្រូវបានគេរកឃើញថាបានរំលោភលើច្បាប់សហភាពអឺរ៉ុបតាមរយៈ ការដាក់កំហិតលើលក្ខខណ្ឌនៃកិច្ចសន្យាជាមួយបណ្ដាគេហទំព័រដទៃ ដែលប្រើប្រាស់កម្មវិធីផ្សាយពាណិជ្ជកម្ម AdSense របស់ ខ្លួន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកមួយនេះក៏បានរារាំងគូប្រជែងរបស់ខ្លួន មិនឱ្យដាក់ពាណិជ្ជកម្មរបស់ពួកគេនៅលើកម្មវិធី AdSense ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ