• លោក Jose Mourinho ប្រាប់ឈ្មោះកីឡាករម្នាក់មានតម្លៃខ្លួនថ្លៃជាង Messi និង Ronaldo

    លោក Jose Mourinho អតីតគ្រូបង្វឹកក្រុម Manchester United បានធ្វើការបញ្ជាក់ពីការយល់ឃើញរបស់ខ្លួនថាកីឡាករវ័យក្មេងម្នាក់ ដែលកំពុងតែមានទម្រង់លេងល្អបំផុតនៅលីកកំពូលបារាំង Ligue១ ក្នុងចំណោមតារាកីឡាករបាល់ទាត់ពិភពលោក ដែលកំពុងមានតម្លៃខ្លួនថ្លៃជាងកំពូលកីឡាករជើងចាស់របស់ពិភពលោកនាពេលបច្ចុប្បន្នគឺ Lionel Messi និង Cristiano Ronaldo ។

    លោក Jose Mourinho តែងតែត្រូវបានគេទទួលស្គាល់ថាមានគំនិតយល់ឃើញខុសប្លែកពីគ្រូបង្វឹក និងអ្នកវិភាគកីឡាបាល់ទាត់ផ្សេងៗបានផ្តល់បទសម្ភាសន៏ទៅកាន់ Beinsport គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រាប់អោយដឹងថា: កីឡាករបារាំងវ័យ ២០ឆ្នាំ Kylian Mbappe គឺជាកីឡាករដ៏មានតំលៃបំផុតនៅក្នុងពិភពលោកគឺច្រើនជាង Lionel Messi និង Cristiano Ronaldo ដោយសារតែអាយុ និងអ្វីដែលគាត់មានគឺសមត្ថភាពនិងទេពកោសល្យនៅក្នុងវិស័យកីឡាបាល់ទាត់។ ផ្តោតពីឥឡូវនេះទៅសម្រាប់ Mbappe ដោយមិនចាំបាច់រង់ចាំមើលនៅអនាគតរយៈពេល ១០ទៅ ១៥ឆ្នាំខាងមុខទៀតទេអ្វីៗនិងប្រែប្រួលទៅតាមពេលវេលាដោយមិនចាំបាច់សួរពីហេតុផល។

    អតីតគ្រូបង្វឹកតោខៀវ Chelsea, Real Madrid, Inter Milan និង Porto បន្តថាៈ យើងប្រៀបធៀបពីអាយុរបស់គាត់(Mbappe)និងអាយុរបស់កីឡាករ Cristiano គាត់មានវ័យ ៣៤ឆ្នាំ រីឯ Messi ៣២ឆ្នាំ ហើយ Neymar មានអាយុ ២៧ឆ្នាំ ដូច្នេះបើនិយាយពីទីផ្សារទីញដូរកីឡាករ អាយុក៏ជាកត្តាមួយផងដែរ ដូច្នេះខ្ញុំយល់ថាគាត់គឺជាកីឡាករដ៏មានតំលៃបំផុតនៅក្នុងពិភពលោក។

    Mbappe បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ៣០គ្រាប់និង Assist ១៥គ្រាប់ក្នុង ៣៤ប្រកួតហើយមានតែខ្សែប្រយុទ្ធ Lionel Messi មួយប៉ុណ្ណោះដែលជា បេក្ខ ភាពប្រណាំងប្រជែងយកពានស្បែកជើងមាសទ្វីបអឺរ៉ុបសម្រាប់កីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅរដូវកាលនេះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ