ព្រះចន្ទពេញវង់ នឹងបង្ហាញខ្លួននៅថ្ងៃពុធទី ២០ខែមិនាដែលជាព្រះចន្ទពេញវង់ទីបី និងចុងក្រោយបង្អស់ប្រចាំឆ្នាំ ២០១៩នេះ។
ព្រះចន្ទពេញវង់នេះ កើតឡើងដំណាលគ្នាជាមួយថ្ងៃ (spring equinox) ដែលថ្ងៃស្វាគមន៍និទាឃរដូវនៅប៉ែកអ៊ឺរ៉ុបហើយព្រឹត្តិការណ៍នេះធ្លាប់កើតឡើងម្ដងដែលកាលពីខែមិនាឆ្នាំ ១៩៨១។ ព្រះចន្ទនឹងកាន់តែភ្លឺខ្លាំងឡើង និងធំឡើងៗ នៅលើផ្ទៃមេឃ ហើយសង្ឃឹមថានឹងមិនមានពពកដែលធ្វើឲ្យពិបាកមើលព្រះចន្ទនោះទេ។
យោងតាម Space ឲ្យដឹងថាព្រះចន្ទនឹងបង្ហាញខ្លួននៅវេលាម៉ោង ៥:៥៨នាទីល្ងាចថ្ងៃពុធទី ២០ហើយភ្លឺបំផុត (ពេញវង់) នៅវេលាម៉ោង ៩:៤៣នាទីល្ងាចថ្ងៃពុធទី ២០ខែមិនានេះ៕