មួយរយៈក្រោយនេះ ក្រុមចម្រៀងស្រីរបស់កូរ៉េខាងត្បូង BLACKPINK ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងជុំវិញសាកលលោក ដោយសមាជិកនីមួយៗគឺមានលក្ខណៈពិសេសផ្ទាល់ខ្លួន។
LISA សមាជិកកូនពៅប្រចាំក្រុមក៏ហាក់ទទួលបានការគាំទ្រលើសលប់គួរឲ្យកត់សម្គាល់ ជាពិសេសគឺពីប្រជាជនដើមកំណើតរបស់ខ្លួនដែលជាជនជាតិថៃ។ កាលពីថ្មីៗនេះ LISA ក៏ទទួលបានតំណែងជាតារាស្រីដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុង Instagram បង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ។ ស្រាប់តែពេលនេះនាងបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតដោយបានទទួលតំណែងជាស្រីស្អាតជាងគេបំផុតប្រចាំអាស៊ីឆ្នាំ២០១៨ (Asia’s Most Beautiful 2018) ចំណាត់ថ្នាក់លេខ១៕