• ព្រាប​ប្រណាំង​មួយក្បាល ត្រូវសេដ្ឋី​ចិនម្នាក់ទិញយក​ ក្នុងតម្លៃជាង​ ១លានដុល្លារ!

    ការដេញថ្លៃ​នេះ​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល ២​សប្តាហ៍​តាមរយៈ​អន​ឡាញ ។ ក្នុងនោះ​សេដ្ឋី​ចិន ២ រូប បាន​រុញ​តម្លៃ​របស់​ព្រាប​ឈ្មោះ Armando នេះ​ឡើងដល់​ទៅ ៣​ដង ប្រៀប​នឹង​តម្លៃ​ព្រាប​ប្រណាំង​មុន​នោះ លក់បាន​ដល់​ទៅ ៤២៦.៤២២​ដុល្លារ ដែល​សេដ្ឋី​ចិន​ម្នាក់​ដែរ បាន​ទិញ​វា​នៅ​ឆ្នាំ ២០១៧ ។​

    ​មុនពេល​ដេញថ្លៃ​លក់ Armando បាន​ដណ្តើម​ជោគជ័យ ៣ លើក​មកហើយ ទោះបីជា​វា​មាន​អាយុ ៥ ឆ្នាំ​ក្តី ។​

    Nikolaas Gyselbrecht នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ជំនាញ​ពីស​ត្វ​ព្រាប លំដាប់​ពិភពលោក PIPA ក៏​ភ្ញាក់ផ្អើល​នឹង​តម្លៃ​ដ៏​សម្បើម​ទទួលបាន​នេះដែរ ព្រោះ​វា​លើសពី​ការដែល​គេ​រំពឹងទុក ។​

    ​តម្លៃ​ទីផ្សារ​នៃ​ព្រាប​ប្រណាំង​ធម្មតាៗ​គឺ ២.៨០០​ដុល្លារ​ប៉ុណ្ណោះ ។​

    ​គួរ​បញ្ជាក់ថា ចំណូលចិត្ត​ប្រណាំង​ព្រាប​ចាប់ផ្តើម​មាននៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ហើយ​បាន​ក្លាយជា​រឿង​ពេញនិយម​នៅ​ចិន​បច្ចុប្បន្ន ។​

    ​ហេតុ​នេះឯង​ចំពោះ​ការដែល Armanda អាច​បន្សល់​ពូជ​បាន​ដល់​អាយុ ១០ ឆ្នាំ ហើយ​មានជីវិត​តាម​ធម្មតា​សម្រាប់​ព្រាប​គឺ​… ២០ ឆ្នាំ​៕​

    ប្រភព: CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ