រាជធានីភ្នំពេញ៖ ចាប់ពីពេលនេះតទៅ លោកចៅហ្វាយខណ្ឌទាំងឡាយ មិនចាំបាច់មកអង្គុយស្តាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបជុំសំណេះ សំណាល ចែកសញ្ញាបត្រ ដល់និស្សិតទៀតឡើយ។
ប្រសាសន៍សម្តេចតេជោ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ ដល់និសិ្សតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១៧០៩នាក់ ដែលមាននារីចំនួន៦៧៦នាក់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
សម្តេចតេជោ មានប្រសាសន៍ថា “វាគ្មានការចាំបាច់មកទេ ពួកអស់លោកមានការងារច្រើនណាស់សម្រាប់ដោះស្រាយបញ្ហា និងការងារបន្ទាន់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទុកកៅអីកិត្តិយសឱ្យនិស្សិតអង្គុយវិញទៅ”៕
ដោយ:ប៉ក់ សារួន