• ក្តៅៗ! ស្លាប់ ៣នាក់ ក្រោយហេតុការណ៍បាញ់ប្រហារ​នៅឯទីក្រុង Utrecht ភាគកណ្តាលប្រទេសហូឡង់

    (ហូឡង់)៖ ប៉ូលិសនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង០៩នាក់ រងរបួសនៅក្នុងករណីបាញ់ប្រហារមួយ នៅឯទីក្រុង Utrecht ស្ថិត​នៅភាគកណ្តាលប្រទេសហូឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

    ​បើតាមសម្តីសាក្សី​វិញ ហេតុការណ៍បាញ់ប្រហារនេះបានកើតមាននៅក្នុងយានជំនិះ Tram មួយគ្រឿង។ ប៉ូលិសហូឡង់បានឲ្យ ដឹងដែរថាបុរសជាជនសង្ស័យ​ដែលជាពលរដ្ឋតួកគី មានអាយុ៣៧ឆ្នាំបានរត់គេចខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។

    គួរជម្រាបថា ខណៈសេវាសង្រ្គោះបន្ទាន់ រួមមានទាំងប៉ូលិសនិងឧទ្ធម្ភាគចក្រពេទ្យ កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយអាជ្ញាធរ ហូឡង់បានសន្និដ្ឋានបឋមថាការបាញ់ប្រហារនេះអាចជាទង្វើភេរវកម្ម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ