• ក្រុមជើងខ្លាំងមកពីមណ្ឌល៩ ទូទំាងប្រទេស ប៉ះគ្នាលើទីលាន Tiger Street Football Festival 2019 វគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ

    ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការប្រកួតមណ្ឌលទី៩ជាផ្លូវការដោយចម្រាញ់រកឃើញ១២ក្រុមនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 នឹងក្រុមជើងខ្លាំងមកពីមណ្ឌល៨ទូទំាងប្រទេសត្រូវមកជួបគ្នាលើទីលានដើម្បីយកជើងឯក និងប្រាក់រង្វាន់ចំនួន១៥,០០០ដុល្លារ ព្រមទំាងបានទៅជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល។

    សម្រាប់មណ្ឌលខេត្តព្រះសីហនុជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្តកំពង់ស្ពឺយក៤ក្រុម មណ្ឌលបាត់ដំបងយក៩ក្រុម មណ្ឌលក្រុងប៉ោយប៉ែត យក៦ក្រុម មណ្ឌលខេត្តសៀមរាបយក១២ក្រុម ខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាល៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ក្រុមរួចហើយ ក្រុមខ្លាំងទាំង៩មណ្ឌលដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែ មីនា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង។

    ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៩ ដើម្បីឲ្យប្អូនៗជាកីឡាករចេះធ្វើការជាក្រុម ចេះសាមគ្គីភាពគ្នាក្នុងការប្រកួតឲ្យទទួលជ័យជម្នះលើកគូប្រកួត ។ ហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ យើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០,០០០ដុល្លារ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព ។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ