• ចាប់​ត្រី​ក្រាញ់​ រួច​យកមក​ខាំ​នឹង​មាត់រអិល​ចូល​បំពង់ក ​ទីបំផុតស្លាក់​ប្រកាច់​ស្លាប់​ នៅ​ឧ​ត្ត​រ​មានជ័យ ​

    ឧ​ត្ត​រ​មានជ័យ​៖ កាលពី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩ ​ប្រជាពលរដ្ឋ​បាន​ចុះ​ចាប់​ត្រី​ក្រាញ់​រួច​យកមក​ខាំ​នឹង​មាត់រអិល​ចូល​បំពង់ក​ស្លាក់​ប្រកាច់​ស្លាប់​ម្នា​ក់នៅ​ចំណុច​ទំនប់​តា​អុន​ស្ថិតនៅ​ខាងជើង​ភូមិ​មនោ​រម្យ​ឃុំ​គោក​ខ្ពស់​ស្រុក​បន្ទាយ​អំពិល​ ​។​

    ​ជនរងគ្រោះ​មានឈ្មោះ​បឿន​រី​ន​ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ។​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ បាន​ចុះ​ចាប់​ត្រី​ក្នុង​ទំនប់ ហើយ​បាន​យក​ត្រី​ក្រាញ់​ដែល​ខ្លួន​ចាប់​នោះមក​ខាំ​ក្នុង​មាត់រអិល​ចូលក្នុង​បំពង​ក​ស្លាក់​ប្រកាច់​ស្លាប់​និង​កន្លែង​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ