• ខ្លាំងហួស! ស្រីស្អាត​ កញ្ញា​ លីឡា វីន នាំគ្នា១ក្រុម មក​វាយ​បុរស​ម្នាក់​ ​ឲ្យ​បែក​ក្បាលហូរ​ឈាម ​ផ្អើល​ពេញ​ហាង​

    (ភ្នំពេញ​)៖​ តារាសម្ដែង​កញ្ញា​ លីឡា វីន បាន​វាយ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​បែក​ក្បាលហូរ​ឈាម​ផ្អើល​ពេញ​ហាង​អាហារចិន​ ​ហេតុការណ៍​នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​ជាង​៨យប់ថ្ងៃទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៩ ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ចំណុច​ហាង​អាហារ​ចិនមួយកន្លែង ​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ​ក្រុងភ្នំពេញ​។

    បុរស​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ ហាវ​ មាន​អាយុ​៣១ឆ្នាំ​ មាន​មុខ​របរ​ជា​បុគ្គលិក ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ និង​មាន​ទី​លំនៅ​ស្ថិត​នៅ​ផ្ទះ​លេខ​៩A​ ផ្លូវ​៣៦៩​ ភូមិ​អូរអណ្ដូង១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ក្រុងភ្នំពេញ​។

    កញ្ញា​ បេននី យាំង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​បង​ប្រុស​របស់​គាត់​ កំពុងតែ​អង្គុយ​ញាំ​អី​នៅ​ក្នុង​ហាង​អាហារ​ចិន​មួយ​កន្លែងសុខ​ៗ​ ស្រាប់តែ​លេច​មុខ​តារា​សម្ដែង​កញ្ញា​ លីឡា​ វីន​ មាន​គ្នីគ្នា​ចំនួន​ពីរ​​នាក់ ​បាន​ដើរកាន់​មួក​សុវត្ថិភាព នឹង​កៅអី​​​មក​វាយ​ទៅ​លើ​បង​ប្រុស​របស់​ខ្លួន​ចំ​ក្បាល​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ហាង​តែ​ម្ដង​។ បន្ទាប់​ពី​បង្ក​ហិង្សា​រួច​ ​កញ្ញា​ លីឡា​វីន​ និង​គ្នីគ្នា​បាន​នាំ​គ្នាឡើងជិះ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

    ក្រោយពេលកើតហេតុ​ជនរងគ្រោះ​បាន​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹង​នៅឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ចាក់​អង្រែ​លើ ដើម្បី​ឲ្យ​ភាគី​បង្ក​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ