Tiger Street Football Festival 2019 នៅមណ្ឌលភ្នំពេញ រកឃើញក្រុមជើងខ្លាំង ៣២ក្រុមឡើងវគ្គបន្ត

ភ្នំពេញ ៖ ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញលើទីលានរយៈពេលមួយថ្ងៃពេញគណៈកម្មការរៀបចំព្រឹត្តិ ការណ៍ការប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលភ្នំពេញ បានរកឃើញក្រុមជើងខ្លាំង៣២ ក្រុមដែលពោរពេញទៅដោយបច្ចេកទេសយ៉ាងប៉ិនប្រសប់នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីលានមណ្ឌល កម្សាន្តកោះពេជ្រ ដោយការប្រកួតមាន៨៨ក្រុម។

នេះជាមណ្ឌលទី៩ដែលជាមណ្ឌលចុងក្រោយនៃព្រឹត្តិការណ៍ Tiger Street Football Festival 2019 នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃចាប់ពីនាថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០១៩ ។ សម្រាប់មណ្ឌលភ្នំពេញមានក្រុម ៨៨នឹងត្រូវធ្វើការប្រកួតរហូតដល់ទៅ៣ថ្ងៃឯណោះទើបអាចស្វែងរកក្រុមទាំង១២ឈានទៅវគ្គផ្ដាច់ព្រ័ត្រទូទាំង ប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលភ្នំពេញគឺក្រុមគ្រងតំណែងជើងឯកទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ទទួលប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់២០០ដុល្លារ ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ