• មូលហេតុដាច់ភ្លើងញឹកញាប់ហើយយូរ ត្រូវ EDC ប្រកាសថា គឺដោយសារ…

    (​ភ្នំពេញ​)៖ អគ្គិសនី​កម្ពុជា EDC បានប្រកាស​ពី​ការខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ អគ្គិសនី​កម្ពុជា បាន​បែងចែក​កាលវិភាគ ដោយ​បិទ​បើកភ្លើង​អគ្គិសនី ជា​ប្លុកៗ ចាប់ពីពេលនេះ​តទៅ​។ ពោលគឺ​នៅ​ប្លុក​ខ្លះ ព្រឹក​ដាច់ ប្លុក​ខ្លះ​ថ្ងៃ​ដាច់ ដោយ​ផ្លាស់​គ្នា រយៈពេល ៦​ម៉ោង​ម្តង ក្នុង ១​ថ្ងៃៗ​។

    ​លិខិត​របស់​អគ្គិសនី​កម្ពុជា បាន​លើកឡើងថា តាម​ស្ថានភាព​បច្ចុប្បន្ននេះ បរិមាណ​ទឹក​ក្នុង​អាង​គ្រប់​រោងចក្រ​វា​រី​អគ្គិសនី​ទាំងអស់ ស្ថិតក្នុង​កម្រិត​ទាប​បំផុត​។ ដូច្នេះ ដើម្បី​បន្ត​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ រហូតដល់​រដូវវស្សា អង្គភាព​ប​មជ្ឈមណ្ឌល​ជាតិ​បញ្ជូន ស្នើសុំ​រៀបចំ​កម្មវិធី​សម្រាប់​កាត់​បន្ទុក​ប្រើប្រាស់ ចេញពី​អនុ​ស្ថានីយ​អគ្គិសនី នៃ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ជាតិ ជា ២​ក្រុម ហើយ​ពេលវេលា នៃ​ការ​កាត់​ចរន្ត​នេះ បង្ហាញ​ដូចតទៅ​៖ គឺ​ពេលព្រឹក ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១២ រសៀល និង​ពេល​រសៀល ចាប់ពី​ម៉ោង ១២ រសៀល ដល់​ម៉ោង ១៨:០០៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ