• ល្បី​ថា​ ប៉ាច គីមមួយ ​កាក់កប​​ទី​ផ្សារ​នៅ​លើ​ទ្រនំ​​ហង្ស​មាស​

    ភ្នំពេញៈ ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ​សង្កេត​ឃើញ​ថា មិន​ត្រឹម​តែ​មាន​​រូប​សម្ផស្ស​កាន់​តែ​ស្រស់​ផូរ​ផង់​ សាច់​​ឡើង​សខ្ចីល្វក់​ រាង​ស្រឡូន​ស្អាត​​ជាង​មុននោះ​​ប៉ុណោះ​ទេ​​ ស្រី​ស្អាត​អតីតជា​​បេក្ខ​នារី​​ប្រកួត​​កម្ម​វិធី​ The Voice Cambodia រដូវ​កាល​ទី​១​ ទៅ​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​ក​ញ្ញា ប៉ាច គីម​មួយ​ មាន​រាសី​ឡើង​ស្រឹតៗ​​​ហើយក៏​​សម្បូរទី​ផ្សារ​សិល្បៈ​ទាំង​ចម្រៀង និង​ថត​កុន​តែ​ម្តង។​

    កញ្ញា ប៉ាច គីម​មួយ ​តារា​ចម្រៀងស្រី ដែលមានគេសង្កេត​ឃើញ​ចូល​ចិត្ត​លេង​ស្ទីល​តែង​ខ្លួន​ដូចជា​តារា​ចម្រៀង​ស្រី​កូរ៉េងនាង CL​ កំពុងតែ​ទាក់ទាញ​​ប្រជា​ប្រិយភាព​​ច្រើនពី​​មហា​​ជន​គ្រប់​ស្រទាប់​​ ​តាម​រយៈ​ការ​បង្ហើរ​សំនៀងបាន​ទាំង​បទ​ពី​ដើម និង​សម័យ​។ ​យ៉ាង​​​​ណាមិញជិត​ពេល​ចូល​​រដូវកាល​ចូល​ឆ្នាំថ្មី​ នាង​ក៏​មាន​​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ ដើម្បី​វាយ​លុកទីផ្សារ និង​បំពេ​អារម្មណ៍​ប្រិយ​មិត្ត​ផងដែរ។​

    តារាចម្រៀង​ស្រីបែប​​កូនកាត់​ចិន ដែល​មាន​ស្រុក​កំណើត​មក​ពី​ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបងវ័យ​ ២៥​​ឆ្នាំ ​​រូប​នេះ ​បាន​បង្ហើប​ឲ្យ​ដឹង​​​ថា៖ «មាន​ការ​មមាញឹក​​គួរ​​សម​​​បង!​​គឺ​នាង​ខ្ញុំ​វរល់​ទាំង​ថត​បទ​ចម្រៀង​សម្រាប់​ផលិត​កម្ម​ផង និង​ទៅ​ច្រៀង​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តី​​នៅ​តាមខេត្ត​ផង​ ហើយ​ថ្មីៗ​នេះ​ ក៏រាង​​រវល់នឹង​ការ​​ថត​បទ​ចម្រៀង​​​ត្រៀមចេញ​​ចូល​ឆ្នាំ​ថ្មី​​ដែរ​​​។ តែ​នាងខ្ញុំ​មិន​ដឹង​ថា ចេញប៉ុន្មាន​បទ​ទេ ព្រោះ​ថា​នាង​ខ្ញុំ​ក៏​ទើប​តែ​បាន​ចេញ​បទ​ថ្មី​ផង​ដែរ​នោះ​»​។

    កញ្ញា ប៉ាច គីមមួយ អតីតជា​បេក្ខភាពប្រកួត​កម្ម​វិធី​ The Voice Cambodia រដូវកាលទី១ ​មិន​បាន​ជោគ​ជ័​យ​លើ​​វិថី​សិល្បៈ​កាល​ពី​ឆ្នាំ​២០១៦ ​ បាន​ថត​កុន​ភាគ​ចំនួន​២​​រឿងគឺរឿង​ ​«បិសាចគួរ​ឲ្យស្រ​ឡាញ់»​ និង​​រឿង«ខ្ញុំមានញាណ​លើស» ព្រម​ទាំង​​ក្តាប់​បាន​ឱកាស​ឡើង​ឆាក​ប្រគំ​​តន្រ្តី​​ទេសចរណ៍​តាម​ខេត្ត​ហូរហែទៀតផង។​ ។​

    កញ្ញា ប៉ាច គីមមួយ ក៏​ប្រាប់​អាជីព​ថ្មីជា​តារាសម្តែង​ដែរ​ថា៖ «​បើ​និយាយទៅ អាជីព​ទាំង​ពីរ​នេះ​គឺ​សុទ្ធ​មាន​លក្ខណៈ​មិន​ងាយ​ស្រួល​ដួចគ្នា សម្រាប់​នាងខ្ញុំ​។ តែ​បើ​​ប្រៀប​ធៀប​វិញ​ខ្ញុំ​គិត​ថា អាជីព​សម្តែង​ដូចជា​ត្រូវ​ការ​ពេល​ដើម្បី​សម្របច្រើន​​ព្រោះ​ទាម​ទារ​ប្រើ​អារម្មណ៍​តាម​សាច់​រឿង​»​៕​ Piseth – Baykdang


    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ