• ពិត​ទេ កញ្ញា នី មុន្នី​នាថ ​បាន​កែ​​សម្ផស្ស​ស្រប​តាម​សា​ច់រឿង​​កុន?​

    ភ្នំ​ពេញៈ គ្រាន់​បាន​ទស្សនា​ខ្សែ​ភាព​​យន្ត​ភា​គ​រឿង «មុខ​​កាំបិត​មុខ​ស្នេហ៍»​ ដែល​​ទើប​ចាក់​បញ្ចាំង​ចប់​​លើ​​​កញ្ចក់​​ទូរ​ទស្សន៍​​បាយ័ន​នា​ពេល​ថ្មីៗ​​នោះ​ មិន​ត្រឹម​តែមាន​​ផ្ទុះ​នូវ​ការ​គាំទ្រ​នៃ​ការសម្តែង​របស់​តារា​ស្រី​ទឹក​ភ្នែ​ក​កញ្ញា នី មុ​ន្នី​ថ តែ​​​ប៉ុ​ណ្ណោះ​​​​​​ទេ​ ថែម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​ពី​ភាព​ប្រែ​ប្រួល​នៃ​រូប​សម្ផស្ស​របស់​នាង​​ទៀត​ផង​។​

    ស្រប​ពេល​​​​​កុន​រឿង​ «មុខ​​កាំបិត​មុខ​ស្នេហ៍»​​ បាន​ឆ្លុះ​​បញ្ចាំង​អំ​ពី​ជីវិត​រស់​នៅ​​របស់​យុវវ័យ ​​នាសម័យ​​ពេល​បច្ចុ​ប្បន្ន​ ដែល​មាន​ទំនោរ​​​ងាក​​​​​ទៅ​​​រក​ភាព​ស៊ី​វិល័យ​ ជា​ពិសេស​ទៅ​លើ​របៀប​នៃ​ការ​ថែ​រក្សា​​​សម្រស់​ឲ្យ​​ស្អាត​​ផូរ​ផ​ង តាម​រយៈ​រូប​ភាព​ប្លែកៗ​មាន​ប្រើ​ម្សៅលាប និង​ការ​កែ​សម្ផស្ស​ដោយ​ការ​វះ​កាត់​​​ផង​​ដែរ​ ទាន់​ស​ម័យ​​នោះ ក៏​ជា​ដើម​ចម​នៃ​ការ​លើក​មក​និយាយ​បែប​ឆ្ងល់​ទៅ​លើ​រូប​សម្ផស្ស​ប្លែក​របស់​​កញ្ញា​ នី មុន្នីនាថ មួយ​រំពេច​ ថា៖ «តើ​កញ្ញា នី មុន្នី​នាថ បាន​កែ​សម្ផស្ស​ ​​ដើម្បី​ឲ្យ​ស្រប​តាម​សាច់​រឿង​​ដែរ​​មែន​?»។​

    តារាសម្តែង​ស្រី​ដែល​ទទួល​បាន​រហស្សនាម​ពី​ទស្សនិកជន​ខ្មែរ​ថា​គឺជា​តារាស្រី​ទឹកភ្នែក កញ្ញា នី មុនីនាថ ក៏​បង្ហើប​ថា​៖ «​តាមពិត​ទៅ ភាព​ប្រែប្រួល​មួយ​ចំនួន​នៃ​រូបរាងកាយ​របស់​ខ្ញុំ​តាមរយៈ​ការថត​រឿង​ភាគ​ដែល​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​ទូរទស្សន៍​បាយ័ន​នោះ​គឺ​មាន​មែន តែ​មិនមែន​ខ្ញុំ​ទៅ​កែសម្ផស្ស​នោះ​ទេ​។ ចំពោះ​រូបរាង​ស្គម​ដោយសារ​តែ​មុន​ពេល​ថត អ្នកដឹកនាំ​សុំ​ឲ្យ​នាង​ខ្ញុំ​សម្រក​ទម្ងន់​បន្តិច ហើយ​កាត់​សក់​សេះ​ដើម្បី​ឲ្យ​មាន​ភាព​សមសួន​ទៅ​នឹង​តួអង្គ​នៃ​រឿង​មុខកាំបិត​មុខ​ស្នេហ៍​នោះ​។ ដូច្នេះ​ហើយ​បាន​ជា​រូបរាង​នាង​ខ្ញុំ​ឃើញ​ខុសប្លែក​ជាង​មុន​»​។

    ចំពោះ​​​សម្បុរស​ខុសពី​មុន​នោះ ​កញ្ញា នី មុនីនាថ បន្តថា​៖ «​រឿង​សម្បុរស​នោះ​គឺ​មកពី​នាង​ខ្ញុំ​មួយ​រយៈ​ចុងក្រោយ​នេះ​បាន​ប្រើប្រាស់​នូវ​ផលិតផល​រក្សា​សម្រស់​ប្រភេទ​ខូឡេជិន​ និង​ដាក់​ស៊ីរ៉ូម​ប្រើ​​ថ្នាំ​ជួយ​ឲ្យ​សាច់ស ដោយ​មិន​ប្រើ​ម្សៅ​លាប ឬ​កែ​សម្ផស្ស​​ទេ ហើយ​ការរក្សា​សម្ផស្ស​ឲ្យ​ស្អាត​នេះ​​គឺ​ចាប់​ពេល​ដែល​នាង​ខ្ញុំ​កើត​មាន​រឿង​មក [​​បែកគ្នា​ពី​គូ​ដណ្តឹង​ឆ្លង​ទ្វីប​​​លោក អ៊ឹង សូឡា​] ​មក​​នោះ​»​។ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ