• បើកម៉ូតូទាំងស្រវឹងទៅបុករថយន្តរបស់ ឌីជេ HERO បញ្ចប់រឿងដោយការសំពះសុំទោស

    (ភ្នំពេញ​)៖ គ្រោះថ្នាក់ចរាចរណ៍​មួយ បានកើតឡើងខណៈដែលផ្លូវបិទម្ខាងតម្រូវឲ្យអ្នកបើកបរយានយន្តទាំងអស់​ ធ្វើដំណើលើផ្លូវម្ខាងរួមគ្នា​ បែរជាបុរសម្នាក់ ទើបចេញពីផឹកស៊ីស្រវឹង បើកម៉ូតូមួយគ្រឿង​ ក្នុងល្បឿនលឿន​ ទៅបុករថយន្ត TOYOTA PRIUS ស្លាកលេខ 2AH-4134 របស់ឌីជេ HERO ពេញទំហឹង​ បណ្ដាលឲ្យដួលរបួសខ្លួនឯង​ ខូចខាតម៉ូតូយ៉ាងដំណំ​ រីឯរថយន្តខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកអន្តរាគមន៍​ផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​នៅវេលាម៉ោង០០៖២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី១៥​ ខែមីនា​ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខសាលាអន្តរជាតិ​ញ៉ូតុនធីឡាយ​ ស្ថិតលើកំណាត់ផ្លូវជាតិលេខ២​ ភូមិទួលរកា​១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

    បន្ទាប់ពីកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកដល់កន្លែងកើតហេតុ​ រួចបាញ់គំនូស​លើកម៉ូតូអែបខាងសិន​ ចំណែករថយន្ត​មិនដឹងមានបញ្ហាអ្វីនោះទេ​ កាច់សោបញ្ឆេះមិនបាន​ ទើបទុកចោលកណ្ដាលផ្លូវ​ រួចសមត្ថកិច្ចឲ្យ​ភាគីម្ចាស់ទាំងសងខាង​ ធ្វើការដោះស្រាយគ្នា​មួយជំហានសិន​ ។

    ដោយភាគីខាងម៉ូតូបានទទួលស្គាល់កំហុស​ និងបានលើកដៃសំពះសុំទោស​ និងពុំមានលទ្ធភាព​ ជួសជុល​រថយន្តឲ្យនោះទេ​ ទើបឃើញវត្តមាន​របស់ឌីជេ​ HERO​ ចុះពីលើរថយន្ត​មួយគ្រឿង​ ម៉ាក​ Highlander ដើរមកដោះស្រាយ​ជាមួយអ្នកបើកបរម៉ូតូនោះ​ ដោយមានចិត្តមេត្តា​ និងយោគយល់​ អធ្យាស្រ័យ​ ណាមួយជាក់ស្ដែង​ ការខូចខាតនោះបន្តិចបន្តួចដែរ ហើយក៏មិនអាចទៅ​ជម្រិតទាមទារត្រូវតែសងរថយន្តគាត់ដែរ នេះឃើញគាត់អត់មែន ទើបឌីជេ​ HERO មានអាណិត គ្រាន់តែនិយាយអប់រំណែនាំ ឲ្យបុរសម្ចាស់ម៉ូតូដែលស្រវឹងហើយបើកបរនោះ​ ឲ្យចេះគោរពច្បាប់ចរាចរណ៍​ផង លើកក្រោយកុំបើកបរលឿនពេក​ ត្រូវតែពាក់មួកសុវត្ថិភាព​ឲ្យបានត្រឹមត្រវផង​ នេះសំណាងហើយ​ដែលមកបុករថយន្តរបស់គាត់​ តែបើប៉ះរថយន្តគេផ្សេងវិញ​ ប្រហែលជាពិបាកដោះស្រាយបន្តិចហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ