• តិចគិតថាស្រុកគេចុះ! ឆ្នេរខ្សាច់សក្បុស មិនចាញ់កោះរុង គឺ «ឆ្នេរខ្សាច់ស តាបារាំង» ចំងាយតែ១៩០.៥km ប៉ុន្នោះ ពី ភ្នំពេញ

    ឆ្នេរខ្សាច់ស តាបារាំង ជារមណីយដ្ខានធម្មជាតិ មានចំងាយសរុបពីភ្នំពេញ មករម្យណីយ៍ដ្ឋានគឺ ១៩០.៥ គីឡូម៉ែត្រ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

    – ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)

    – ពីតានៃរហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។

    – ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។

    – ធ្វើដំណើរពី «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ទៅរម្យណីដ្ឋាន ឆ្នេរសតាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។

    – មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ជាមួយនិងទេសភាពស្រស់ត្រកាល

    – យេីងអាចយកចំនីសំរាប់ទៅញុំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរទេ៕

    រូបភាព និង អត្ថបទ : One Place Amazing Explorer

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ