កាន់តែក្តៅ! ជើងខ្លាំង៨៨ក្រុម មណ្ឌលភ្នំពេញ ប្រជែងយក១២កៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារ Tiger Street Football Festival 2019 បានប្រកាសធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៃការប្រកួត Tiger Street Football Festival 2019 នៅសណ្ឋាគារណាហ្គាវើល ចំពោះការប្រកួតផ្លូវការប្រព្រឹត្តនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណកោះពេជ្រ។

ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2019 នៅមណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមរហូតដល់ទៅក្រុម៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើសរើសយកតែ១២ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ។

លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា នេះជាមណ្ឌលចុងក្រោយនៃការប្រកួត Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោកស្រី ថោង​ បវរលក្ខិណា បានបន្តថា Tiger Street Football Festival ២០១៩ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំងនៅទូទាំងប្រទេស និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០,០០០ ដុល្លារអាមេរិក។ សម្រាប់ក្រុមគ្រងជើងឯកទូទាំងប្រទេសនឹងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល។ លោកក៏បានសន្យាថាបន្ទាប់ពីលោកដោះស្រាយកិច្ចការចាំបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយលោកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ