• ឪពុក​​ស្លាប់​ធ្វើ​ឲ្យ​ខក​បំណង​បន្ត​ការសិក្សា​មហាវិទ្យា​ល័យ​របស់​បង​ប្អូន​​ស្រី​ទាំង២​​​បាន​​​និ​ទ្ទេ​ស A នៅសៀមរាប

    ក្រុង​សៀម​រាប៖ ទោះ​បី​ឪពុក​ម្តា​យ​មាន​ជីវ​​​ភាព​​​​ក្រ​លំបាក​មែនក្តី​​ តែ​ទឹក​​ចិត្ត​ខិ​ត​ខំ​សង្វាត​រៀន​សូ​ត្រ មិន​បាន​បាត់​បង់​ការ​ព្យា​យាម​​នោះឡើយ​ ទើប​រុញ​​ច្រាន​ឲ្យ​យុវតី​ពីរ​រូ​ប ដែល​ជា​កូន​ស្រី​រប​ស់​លោកពូ ដៀប​ បាន​ខំ​ប្រឹង​​រៀន​សូត្រ​​ក្លាយ​​ជា​​សិស្ស​ពូកែ​ និង​បាន​ប្រឡង​ចប់​បាក់ឌុប​បាន​និទ្ទេស A ទាំង​បង​ និង​ប្អូន​ គឺ​កូន​ស្រី​បង​ឈ្មោះ ដៀប សុធារី ជាប់បាក់ឌុប​​ឆ្នាំ២០១៦ និង​កូន​ស្រី​ទី​២ ឈ្មោះ ដៀប ស្រីនិច​ ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨​។​​

    តែ​ស្នាមញញឹម​​លាយ​ដោយ​ទឹកភ្នែក​នៃញើស​ឈាម​ដែ​ល​ ឪពុក​ម្តាយបានផ្ត​ល់ឲ្យកូន​ស្រីពិតជា​មាន​តម្លៃ​​ពិតមែន គឺ​ពួកគាត់រំភើប​រហូត​ដល់យំ​ផង​​សប្បាយចិត្តផង​ អោបកូនៗផងដោយ​ឃើញ​កូនៗ​ខំតស៊ូរហូតបានប័ណ្ណកិត្តិយស​ជា​ច្រើនតាមពាក្យ ដែលកូនបានសន្យាជាមួយ​ពួក​​គាត់។ តែ​ពិភព​លោក​ដ៏ស្រស់ស្អាត បាន​តែ​ភ្លែតសោះក៏ភពខ្មៅងងឹត ក៏មកគ្របដណ្តប់​លើ​​​​​ក្តី​សង្ឃឹម​របស់​ប្អូនស្រី​ក្រោយ​​ពី​ឪពុក​លាចាកលោក ទៅដោយជំងឺបេះដូង កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៨ ខណៈ​ក៏​មាន​ជំងឺ​ជាប់​ខ្លួន​ត្រូវ​ការ​ប្រាក់​ព្យាបាល​ជំងឺ​ទៀត​ផង​។​

    បើ​តាម​សម្តី​រៀបរាប់​ត្រួសៗ​តំណាង​សមាគម​ឧត្តម​គតិ​កូន​ខ្មែរ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ពត៌មាន​បង្ហោះ​តាមហ្វេសបុក​ និង​បាន​ទៅ​​ស្វែង​រក​ក្មេង​ស្រី​នេះ​ដល់​លំនៅដ្ឋាន កន្លង​មកនោះ បាន​ឲ្យ​ដឹង​ពី​ផលលំបាក​ និង​ការ​ខក​បំណង​របស់​ក្មេង​ស្រី​ទាំង​២ ដែល​សុទ្ធ​តែ​រៀន​ពូកែ ហើយ​បាន​និទ្ទេសA ពី​ការ​ប្រឡង​បាក់​ឌុប​ដូច​គ្នាជា​សិស្ស​រៀន​​នៅវិទ្យា​ល័យ ​​១០ មករា ១៩៧៩​ នៅ​​​​ខេត្ត​សៀម​រាប។

    តំណាង​សមាគម​ឧត្តម​គតិ​កូន​ខ្មែរ​បន្ត​ថា៖ «ចាប់​តាំង​ពី​ឪពកុ​ពួក​ប្អូន​ស្រី​ទាំង​ ទទួល​មរណភាព​ទៅ ប្អូន​​ទាំង​ពីរ​ហាក់​ដូច​ជា​ខក​បំណង​ ដែលជា​ក្តី​សង្ឃឹម​ចង់បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យា​ល័យ​នៅ​ភ្នំពេញ​។ ដោយ​ប្អូន​ស្រី​បងឈ្មោះ ដៀប សុធារី ដែលជាសិស្ស​និទ្ទេស A ជាប់​បាក់ឌុប​ឆ្នាំ​២០១៦ នោះ​ កាល​ពីមុន​នាង​មាន​ក្តី​ស្រមៃ​ចង់​រៀន​មហាវិទ្យាល័យ​ តែ​ឥឡូវ​នេះ នាង​បាន​សម្រេចចិត្ត​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​មធ្យម​នៅ​គរុកោសល្យ​ភូមិភាគ​ខេត្ត​បាត់​ដំបង​។​ ដោយសារ​ខាង​នេះ ​គេ​ទទួល​គាត់​ឲ្យ​ចូល​រៀន​ដោយ​ឥត​បង់​ប្រាក់​ព្រោះគាត់​មាន​និទ្ទេសA ដោយគ្រាន់​​តែ​ចំណាយ​​​ថ្លៃចាយ​វាយ​ផ្ទាល់​ខ្លួន និង​ទិញ​​សៀវភៅ​តែ​ប៉ុណ្ណោះ​។ ចំណែក​ប្អូន​ស្រី ដៀប ស្រីនិច ដែល​ទើប​តែ​ចប់​បាក់​ឌុប​​ឆ្នាំ​២០១៨ បាន​និទ្ទេសA ដែរ​នោះ ក៏​នៅ​ពុំ​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​ឲ្យ​ច្បាស់​ឡើយ​ ទំនងជា​ប្អូន​​អាច​សម្រេច​តាម​បងស្រី​។ ហើយ​ពួកគេ ក៏​នឹង​ត្រូវរើ​ទីលំនៅ​ឋាន​មក​រស់​នៅ​តំបន់​ក្បែរ​សាលា​រៀន​​វគ្គ​គ្រូ​ផង​ដែរ​​​ នា​ពេល​ឆាប់ៗនេះ»៕​ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ