• លោក ណុំ សុបិន្ត៖ ក្រសួង ថាទាល់តែប្រកួតបានមេដាយ ទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេ អ្វីៗដែលខ្ញុំបានចំណាយក្នុងការប្រកួតគឺខាតបង់ទាំងស្រុង

    ក្រោយពីបានប្រកាសលាឈប់ លោក ណុំ សុបិន្ត ដែលជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម បាននិយាយរៀបរាប់ពីការលំបាករាល់ចេញទៅប្រកួតម្តងៗ ហើយថារាល់ចំណាយទាំងឡាយពោលគឺកីឡាករ និងសហព័ន្ធ ប៉ុណ្ណោះដែលជាអ្នកដោះស្រាយ។

    លោក ណុំ សុបិន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តាំងពីចាប់ផ្ដើមប្រកួតតំណាងជាតិមកអ្វីៗ គឺកីឡាករនិងសហព័ន្ធជាអ្នកដោះស្រាយទាំងស្រុង ទាំងរបបអាហារ ទាំងអាហារបំប៉ន ទាំងសំបុត្រយន្តហោះ ទាំងថ្លៃចុះឈ្មោះប្រកួត តើក្រសួងគាត់បានអោយអ្វីខ្លះដល់ពួកខ្ញុំគឺអត់មានទេ។ គាត់(ក្រសួង)ថាទាល់តែទៅប្រកួតបានមេដាយទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេអ្វីៗដែលមកខ្ញុំបានចំណាយពីខាងលើមកគឺខាតបង់ទាំងស្រុង ហើយក៏អស់មិនតិចនោះដែរ មួយប្រកួតៗគឺពួកខ្ញុំធ្វើសាច់អស់រាប់ពាន់ដុល្លា បើបានមេដាយគ្រាន់បានមកវិញខ្លះតែបើអត់បានមេដាយវិញគឺចប់ហើយ។ ហ៊ឺ…បើមុនពេលប្រកួតក្រសួងជួយពួកខ្ញុំត្រឹមតែទ្រូងមាន់មួយគីឡូនិងពងមាន់ដប់គ្រាប់ក៏ពួកខ្ញុំអស់ចិត្តដែរ តែនេះអត់មានទេតាំងពីដើមមកម្ល៉េះ។ តើអោយពួកខ្ញុំបន្តធ្វើអីទៀត ពួកខ្ញុំទៅមុខលែងរួចហើយ ពួកខ្ញុំហត់ហើយ ពួកខ្ញុំមិនអាចបន្តទៅមុខទៀតបាននោះទេ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រពួកខ្ញុំរហូតមកសូមអរគុណ”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ