• ដំណឹងល្អ សម្រាប់អ្នកចូលចិត្តលេងហ្គេម PUBG mobile! ទូរស័ព្ទ Black Shark 2 មាន RAM ដល់ទៅ 12GB!

    Black Shark ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Xiaomi ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​ផ្សាយ​ Gaming Smartphone ម៉ូឌែល​ថ្មី Black Shark 2 ​នា​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ ២០១៩។ មុន​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់​តែ​មាន​ការ​បញ្ជាក់​ជា​មុន​ពី​លក្ខណៈ​សម្បត្តិ​មួយ​ផ្នែក​តូច​ និង​វីដេអូ​បង្ហាញ​ឈុត​ខ្លីៗ​នៅ​លើ​បណ្តាញ​សង្គម។

    នាយក​ប្រតិបត្តិ​លោក Peter Wu បាន​ចែកចាយ​នូវ​រូបភាព​មួយ​សន្លឹក​លើ Weibo ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា Black Shark 2 នឹង​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcom Snapdragon 855 ជាមួយ RAM ទំហំ 12GB ។ បន្សំ​ពី​នេះ​ទៀត​ក៏​នឹង​បង្កើន​ល្បឿន​ដំណើរការ​លឿន​ជាង​មុន​ប្រមាណ ៦០ ភាគរយ ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cool 3.0។

    លក្ខណៈ​សម្បត្តិ​មួយ​ផ្នែក​ផ្សេង​ទៀត​ចេញ​ពី AnTuTu ធ្លាប់​រាយការណ៍​កន្លង​ទៅ​ថា​ម៉ូឌែល​ក្រោយ​នេះ នឹង​ប្រើប្រាស់​អង្គ​ផ្ទុក​ទំហំ 128GB មាន​កម្រិត​បង្ហាញ​រូបភាព​លើ​អេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល។ អ្វី​ដែល​ពិសេស​អតិថិជន​ក៏​រំពឹង​នឹង​មាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស​យក​ជំនាន់​ធូរ​ថ្លៃ RAM 8GB ផង​ដែរ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ