• Justin Bieber កំពុង​រៀប​ចំអាល់​ប៊ុមទី៥​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​ត្រឡប់​មកស្វាគមន៍​អ្នក​គាំទ្រ​ជាថ្មី

    (អាមេរិក)៖ តារាចម្រៀងវ័យ២៥ឆ្នាំ Justin Bieber បានខិតខំរៀបចំអាល់ប៊ុមថ្មីរបស់ខ្លួនដែលជាអាល់ប៊ុម ចម្រៀងទី៥ ដើម្បីត្រឡប់ មកស្វាគមន៍អ្នកគាំទ្ររបស់ខ្លួនជាថ្មីបន្ទាប់ពីលោកនិង Hailey Baldwin ក្លាយជា ប្តីប្រពន្ធ។

    ប្រភពមួយឲ្យដឹងថា Justin ពិតជារំភើបនិងតាំងចិត្តជាខ្លាំងក្នុងការធ្វើអាល់ប៊ុមថ្មីនេះសម្រាប់អ្នកគាំទ្រ ប៉ុន្តែគេ កំពុងរៀបចំវាយ៉ាងស្ងប់ស្ងាត់មុននឹង ប្រកាសឲ្យគ្រប់គ្នាបានដឹង។ ប្រភពដដែលបញ្ជាក់ថា Justin ស្រឡាញ់ ការបង្កើតតន្ត្រីថ្មីដែលមាន Hailey ជាភរិយា នៅផ្តល់កម្លាំងចិត្តគ្រប់ពេលហើយកាលពីថ្ងៃទី៩ ខែមីនា តារាប្រុស រូបនេះបានបើកគណនី Instagram ផងដែរ។

    នៅពេលជីវិតសិល្បៈហាក់ស្ងប់ស្ងាត់ Justin មានអារម្មណ៍ថាមិនមានទំនាក់ទំនង ហើយលោកបានបង្ហាញ ពីការតស៊ូយ៉ាងខ្លាំងក្រោយពីជួបប្រទះរឿងរ៉ាវជាច្រើនក្នុងជីវិត ប៉ុន្តែបច្ចុប្បន្នរូបគេតែងមាន Hailey នៅជាមួយ ទោះស្ថិតក្នុងគ្រា លំបាកយ៉ាងណាក៏ដោយ។

    តារាម៉ូឌែលស្រីរូបនេះតែងផ្តល់ក្តីស្រឡាញ់និងគាំទ្រស្វាមីរបស់នាងជានិច្ច ប៉ុន្តែពេលខ្លះ Justin បែរជាមាន អារម្មណ៍ចំពោះផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរព្រោះតែការសម្រេចចិត្តខុសនាពេលកន្លងមកធ្វើឲ្យលោក ពិបាកនឹង ទុកចិត្តមនុស្សសូម្បីតែការជឿជាក់លើ Hailey៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ