នៅពេលថ្មីៗនេះ គេសង្កេតឃើញ Facebook តែងតែទាមទារឲ្យអ្នកប្រើប្រាស់ប្តូរ Password ជាញឹកញាប់ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ហើយនៅព្រឹកថ្ងៃទី ១៤ នេះ ស្រាប់តែអ្នកខ្លះមិនអាចបើកមើល Page ឬ Log in ចូលទៅហ្វេសប៊ុកតែម្តង… បើតាម downdetector.com/status/facebook គេបានបញ្ជាក់ថា Facebook កំពុងមានបញ្ហាធំតាំងពីយប់ថ្ងៃទី ១៣ មកដល់ព្រឹកថ្ងៃទី ១៤ នេះ។ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់អំពីបញ្ហានេះនៅឡើយទេ ហើយក្រុមហ៊ុន Facebook ក៏មិនទាន់ចេញសារបកស្រាយនៅឡើយដែរ៕
(update)៖ Facebook បានបង្ហោះសារនៅលើ Twitter ថាពួកគេបានដឹងពីបញ្ហានេះ ហើយពួកគេនឹងកំពុងរកវិធីដោះស្រាយវាដែរ។ Facebook បានបញ្ជាក់ទៀតថា បញ្ហានេះមិនមានមកពីការវាយប្រហារដោយ DDoS នោះទេ៕