• ជើងខ្លាំងរុស្ស៊ី ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរ​អាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ក្រុមបាល់ទះឆ្នេរខ្សាច់បុរសមកពីប្រទេសរុស្ស៊ីគ្រងតំណែងម្ចាស់ជើងឯកនៃការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ក្នុងក្របខណ្ឌការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ​អាន់ឆ័រលើកទី២​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ។

    ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ លោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។

    ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបានមេដាយមាសការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងក្នុងលទ្ធផល២សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងបានត្រឹមជើងឯករង ចំណែកម្ចាស់មេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។​ ក្រុមទទួលជយលាភីទាំង៣នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

    កម្មវិធីប្រកួតនេះនឹងបន្តធ្វើឡើងនៅខេត្តពីរទៀតគឺ៖ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា និងខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ