ភ្នំពេញ៖ ដោយសារតែមិនអស់ចិត្តនូវការពន្យាពេលរបស់មន្រ្តីតុលាការខេត្តកោះកុងដែលគិតមកទល់ពេលនេះមានរយៈពេលប្រមាថ ៤ខែ មកហើយនោះ ទើបលោក អ៊ឹម ជីវ៉ា បានបញ្ចេញសារដោយទទួចថា៖ «សូមជួយ Shareមួយផង ! តើសម្តេចតេជោ ហ៊ុន សែន ពិតជាធ្វើឲ្យពួកគាត់រវល់ដល់ថ្នាក់និងមែនទេ? ព្រោះខល (ហៅទូរស័ព្ទ) ទៅម្តងណាពួកគាត់ថាប្រជុំរវល់ជាប់រៀបចំជូនសម្តេចតេជោ ហ៊ុនសែនរហូត»។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្តថា៖«រយៈពេល៤ខែហើយឡានដ៏អភ័ព្វមួយនេះជាប់នៅអធិការស្រុកស្រែអំបិល ខេត្តកោះកុង ដដែលខ្ញុំពិតជាមានការអស់សង្ឃឹមខ្លាំងណាស់។ ខលម្តងណាពួកគាត់ថាព្រះរាជអជ្ញារទាំងពីរគាត់ឆ្លើយថារវល់រហូតព្រះរាជអជ្ញាររងឆ្លើយទៅព្រះរាជអជ្ញារកោះកុងខ្ញុំរងចាំ៤ខែហើយគ្រាន់តែឡើងចុះជួលឡានគេមិនតិចជា ១០ ទៅ ២០ ដងទេ រីឯការចំណាយក៏អស់ច្រើនដែរតែប៉ូលិសប្រាប់ថាថ្ងៃនេះថ្ងៃនោះរហូតមេជាប់ចេះជាប់ចុះ។
លោកក៏បញ្ជាក់ដែរថា ចំពោះបញ្ហាភាគីគ្រោះថ្នាក់ទាំងសងខាងបានចរចាបញ្ចប់រឿងនេះហើយនៅឡើយ នៅតែរងចាំខាងប៉ូលិស និងព្រះរាជអជ្ញារដោះស្រាយទេ តែរងចាំជិត៤ខែហើយ គាត់ប្រាប់ថារវល់ចេះរវល់ ចុះនេះនោះរហូត។ ហើយលោកពូស្នងការខេត្តកោះកុង គាត់ក៏ស៊ីញ៉េឲ្យរួចរាល់ហើយ នៅតែព្រះរាជ អជ្ញារទេ។
លោក អ៊ឹមជីវ៉ា ជាថ្មីម្តងទៀតបានចេញមុខទទួចស្នើរដល់ព្រះរាជអជ្ញាខេត្តកោះកុង ឲ្យជួយសម្រួល លើករណីរថយន្តរបស់ខ្លួនដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់កាលពីអំឡុងពេលពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ខណៈដែលរថយន្តរបស់លោកត្រូវបានអ្នកស៊ីឈ្នួលសណ្តោនបើកឲ្យក្រឡាប់ខូចខាតស្ទើរទាំងស្រុង និងស្លាប់តៃតុង៕ Piseth – Baykdang