• កាហ្វេ និងទឹកតែ អាច​ជួយ​ការពារ​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម

    (សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេក្នុងបរិមាណ មួយសមរមជារៀងរាល់ថ្ងៃ អាចជួយការពារជំងឺខ្លាញ់ក្នុងថ្លើម។ ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុមដែលត្រូវបាន ដឹកនាំដោយមហាវិទ្យាល័យនៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណាភាគខាងជើង និងមហាវិទ្យាល័យនៃប្រទេស សង្ហឹបុរីបានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិកាហ្វេអ៊ីនអាចកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម។

    នៅទូទាំងពិភពលោក មនុស្ស៧០ភាគរយបានធ្វើការពិនិត្យរកជំងឺរទឹកនោមផ្អែម និងជំងឺធាត់ និងជំងឹខ្លាញ់នៅ ក្នុងថ្លើម ដោយលទ្ធផលបានបង្ហាញ ថាមូលហេតុនៃការកើតជំងឺខ្លាញ់នៅក្នុងថ្លើម គឺការទទួលជាតិអាកុល ច្រើនហួសកំរិត។ ជាមួយគ្នានេះដែរ ការរកឃើញនៃការសិក្សានេះ បានបង្ហាញថា ការទទួលទានតែ និងកាហ្វេជា ប្រចាំថ្ងៃមានអត្ថប្រយោជន៍ក្នុងការការពារជំងឺថ្លើម សម្រាប់អ្នកដែលចូលចិត្តទទួលទាន ជាតិអាកុល។

    លោក Yen ដែលជាវេជ្ជបណ្ឌិតជនជាតិសឹង្ហបុរីបាននិយាយថាៈ “នេះគឺជាការស្រាវជ្រាវដ៏ល្អិតល្អន់មួយដើម្បី សិក្សាអំពីទំនាក់ទំនងរវាងសារជាតិកាហ្វេអ៊ីន និង ថ្លើមរបស់មនុស្ស ហើយលទ្ធលដែលត្រូវបានបង្ហាញវាគួរឲ្យ ទាក់ទាញខ្លាំងណាស់។ “គួរបញ្ជាក់ដែរថា ការរកឃើញនេះនឹងត្រូវចេញផ្សាយនៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងសៀវទស្សនាវដ្តី Hepatology៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ