• ឡូយណាស់!​រាជិនី​ក្រមា កញ្ញា មាន សូនីតា ទើប​ចុះ​កិច្ចសន្យា​រកស៊ីជាមួយ​ក្រុម​ហ៊ុន​នៅ​ជប៉ុន​

    ភ្នំពេញៈ​ ថ្មីៗ​នេះ គេឃើញ​តា​រា​ស​ម្តែង​ស្រី​កញ្ញា មាន សូនីតា ដែល​ទទួល​បាន​​ងារ​ពី​មហា​ជន​​ថា ​​«រាជិនី​​ក្រមា» កញ្ញា មាន សូ​នីតា ចាប់​បាន​ដៃ​​គូ​រក​ស៊ី​ធំ​មួយ ​នៅ​ប្រ​ទេសជប៉ុន​​​​​ សម្រាប់​ផលិត​​ផល​​​ច្នៃ​ពី​ក្រមា​​រប​ស់​នាង​​​​។

    ​បើ​តាម​សារ​ ដែល​កញ្ញា មាន​ សូនីតា បាន​បង្ហោះ​អមនឹង​រូប​ភាព​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​របស់​នាង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​មាន​សរសេរ​ប្រាប់​ថា៖ «អរគុណ​បង ដែល​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជប៉ុន​ ហើយ​ទទួល​យ៉ាង​កក់ក្តៅ​ ព្រម​ជាមួយ​ការ​ចុះ​សន្យា​ជាមួយ​ផ្ទះ​ស្រឡាញ់​ និង​មាន​លក់​នៅ​ប្រទេស​ជប៉ុន​ឆាប់ៗ​ចា!​Business Trip ផ្ទះស្រឡាញ់# Slanh​House​ JP»

    យ៉ាង​ណា​សម្រាប់​ការ​ធ្វើ​កិច្ចសន្យា​ជាមួយ​​ដៃគូ​រកស៊ី​ថ្មី​ ថាតើជា ពាណិជ្ជ​ករជាតិ​​ជប៉ុន ឬ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ជប៉ុន​​ ឬ​ការ​រកស៊ី​នោះ​មាន​ទំហំ​ប៉ុនណា​ទេ​ ក៏​​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ​ពី​តារាសម្តែង​ស្រី​​ល្បី​ខាង​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម និង​ជា​ថៅ​កែ​ស្រី​ទាំង​វ័យ​ក្មេង​ក្នុង​របរ​បើក​ហាង​លក់​សម្លៀក​បំពាក់​ និង​គ្រឿង​អនុស្សាវរីយ៍​ពី​ក្រមា​​​នោះ ព្រោះ​ប្រព័ន្ធ​ទូរ​សព្ទ​របស់​នាង​តេចូល​ តែ​គ្មាន​អ្នក​លើក​​ទទួល​។

    ដោយ​ឡែក​ពេល​ថ្មីៗ​នេះ បើ​​តាម​រយៈ​សកម្ម​ភា​នៃ​​រូប​ថត​​ទាំង​ឡាយ​ ដែលបាន​​បង្ហោះ​តាម​បណ្តាញ​សង្គម​ទាំង​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​នោះ ឃើញ​ថា កញ្ញា មាន សូនីតា ហាក់​មាន​ភាព​សប្បាយ​​ចិត្ត​ខុស​​ពី​ធម្មតា ហើយ​ក៏​ចូល​ចិត្ត​បង្ហើរសារ​ប្លែកៗ​ បែបជា​មនុស្ស​ស្រី​នៅមាន​វ័យ​​ក្មេង​ ថែម​ទាំង​ធ្វើ​ឬក​ឃ្យូតៗ​​ទៀត​ផង​។​​

    ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួនឯង​ផ្ទាល់​នោះ​កញ្ញា មាន សូ​នី​តា បាន​បង្ហើរ​សារ​ថា៖ «ហាហា!​ថ្ងៃនេះ​ម៉ាក់​មក​​ប្រាប់​ថា មាន​គេ​ចង់​ដណ្តឹង។ គិត​ម៉េច​ទៅ ហាហា?»។ សារ​នេះ​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​អ្នក​គាំទ្រ និង​មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​កើត​ជា​ប្រធាន​បទ​ដ៏​សំខាន់​យក​មក​ជជែក​គ្នា​ដោយ​មាន​ទាំង​ជា​អ្នក​រុញ​ទូក​បណ្តោយ​ទឹក និង​មាន​ទាំង​ជា​អ្នក​​យក​ជើង​រាទឹក​ផង៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ