• ចាប់បានឡានកាមរីឆ្លាមមួយគ្រឿង ដឹកមនុស្សជិត ១០នាក់ នៅខេត្តបាត់ដំបង (មានវីដេអូ)

    រថយន្តតាក់ស៊ីឯកជនមួយគ្រឿងម៉ាក កាមរីឆ្លាម ត្រូវបានសមត្ថកិច្ចចុះទៅណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយក្នុងនោះសមត្ថកិច្ចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលរថយន្តតាក់ស៊ីមួយគ្រឿងនោះ ផ្ទុកអ្នកដំណើររហូតដល់ទៅ១០នាក់ ខុសលក្ខណៈបច្ចេកទេស មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលវាងាយនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលដែលមានគ្រោះថ្នាក់ណាមួយកើតឡើង។

    ក្នុងការអប់រំស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ ពីសំណាក់មន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ក៏បានធ្វើការចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាធ្វើការណែនាំដល់ម្ចាស់យាន្តយន្តទាំងអស់មេត្តាគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ