• ជំរឿនទូទៅប្រជាជនកម្ពុជា នឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះ ប៉ុន្តែនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មន្ត្រីកំពុងញាប់ដៃញាប់ជើងនៅឡើយទេ

    (ភ្នំពេញ)៖ ជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងផែនការ បញ្ជាក់ប្រាប់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

    មន្ត្រីដដែលបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនទូទៅនេះ នៅតាមខេត្តផ្សេងៗបានបញ្ចប់ជាបណ្តើរៗហើយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុណ្ណោះដែលមិនទាន់បញ្ចប់ដោយសារទីតាំងជំរឿន មានលក្ខណៈស្មុគស្មាញច្រើន។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំរឿនកំពុងតែញាប់ដៃញាប់ជើង ដើម្បីឲ្យដំណើរការជំរឿនបញ្ចប់ ដូចតាមការគ្រោងទុក។

    សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ