• មើលស្រុកគេ! ប្រជាជនទីក្រុងប៉េងកាំង ប្រើពេល៤០ឆ្នាំ ដាំដើមឈើបាន ២០០លានដើម ធ្វើឲ្យអង្គការ NASA ភ្ញាក់ផ្អើល

    (ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំងបានបញ្ចេញរបាយការណ៍មួយឲ្យដឹងថា ក្នុងរយៈពេល ៤០ឆ្នាំមកនេះប្រជាជនរស់នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន បានដាំដើមឈើសរុបជាង ២០០លានដើម បន្ទាប់ពីទិវាដាំដើមឈើជាតិត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

    យើងតាមរដ្ឋបាលទីក្រុងប៉េកាំង ទីក្រុងនេះតែងតែអនុញ្ញាតទិវាដាំដើមឈើស្ម័គ្រចិត្តនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ដំបូង នៃខែមេសាផងដែរ ហើយបើគិតពីតួលេខនៃដំណាច់ឆ្នាំ២០១៨ ទីក្រុងប៉េកាំងមានអ្នកស្ម័គ្រចិត្តដាំដើមឈើចំនួនជាង ១០០លានដង និងដាំដើមឈើបានជាង ២០០លានដើម ត្រូវបានកត់ចូលទៅក្នុងកំណត់ត្រា។ បន្ថែមពីនេះបើគិតពីនៅក្នុងទីក្រុងប៉េកាំងតែមួយឆ្នាំ២០១៨នោះ ប្រជាជនទីក្រុងនេះបានស្ម័គ្រចូលមកដាំដើមប្រមាណជាង ៤លានដង ឬស្មើនឹងការដាំដើមឈើបន្ថែមប្រមាណជាង ១លានដើម។

    គួរបញ្ជាក់ថា គិតតាមតួលេខចុងក្រោយនៅឆ្នាំ២០១៨ ទីក្រុងប៉េកាំងដែលមានផ្ទៃក្រឡា ១៦,៨០៨គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅសរុបប្រមាណ ២១.៥៤លាននាក់។ ជាច្រើនឆ្នាំមកនេះអង្គការអភិរក្សបរិស្ថានអន្តរជាតិមួយចំនួន បានចាត់ទុកទីក្រុងប៉េកាំង ជាទីក្រុងពុលបំផុតមួយនៅលើសកលលោក ដោយសារតែសកម្មភាពឧស្សាហកម្មមានភាពរីកចំរើនខ្លាំង និងកំណើនប្រជាជនជាដើម។

    ប៉ុន្តែរបាយការណ៍ថ្មីៗចុងក្រោយនេះ ជាពិសេសរូបភាពពីផ្កាយរណបរបស់អង្គការ NASA ជាដើម បានធ្វើឲ្យអន្តរជាតិមានការភ្ញាក់ផ្អើល ព្រោះតែគម្របបៃតងរបស់ប្រទេសចិន មានកើនឡើងខ្លាំងបើធៀបនឹងរូបភាពកាលពី ២០ឆ្នាំមុន ដែលប្រការនេះគឺបានបង្ហាញអំពីជោគជ័យនៃការថែរក្សា និងបង្កើនគម្របព្រៃឈើរបស់ចិន ដែលបាននឹងកំពុងជួយស្តារនិរន្តរភាពបរិស្ថានឡើងវិញចំពោះមុខវិបត្តិនៃផ្សែងពុល និងការកើនឡើងកម្តៅសកល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ