• គួរឲ្យស្តាយចិត្ត! ខំដាក់ចិត្តស្រលាញ់ រង់ចាំបុរសដែលខ្លួនស្រលាញ់ ទៅរៀនវៀតណាម ៥ឆ្នាំ ចុងក្រោយបានត្រឹមទឹកភ្នែក

    ថ្មីៗនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ឡេង គីមហ៏ង មានសរសេររៀបរាប់ពីការឈឺចាប់របស់ខ្លួន ដែលត្រូវចាញ់បោកមនុស្សប្រុសម្នាក់ ដែលខ្លួនបានដាក់ចិត្តស្រលាញ់ កាត់កាត់កេវ៍ កាត់ខ្មាស់ និងបានជួយផ្គត់ផ្គង់មនុស្សដែលខ្លួនស្រលាញ់ ដើម្បីធ្វើដំណើរទៅសិក្សារនៅប្រទេសវៀតណា ចំនួន៥ឆ្នាំ តែមិនបានប៉ុន្មានផង បុរសម្នាក់នោះក៏មានស្រីថ្មី ព្រមទាំងជេដៀលនាងកប់ៗមាត់ទៀតផង។

    គណនីយហ្វេសប៊ុកនាងបានសរសេររៀបរាប់ថា៖ «ខ្ញុំឈឺចាប់ទ្រាំលែងបានហេីយសុំនិយាយបន្តិចដេីម្បីអោយធូក្នុងទ្រូង ថ្ងៃទី5 ខែ9 ឆ្នាំ2018 ជាថ្ងៃដែរខ្ញុំឈឺចាប់បំផុត ព្រោះមនុស្សជាទីស្រលាញ់របស់ខ្ញំបានទៅបន្តការសិក្សានៅប្រទេសវៀតណាម5ឆ្នាំ ថ្ងៃនោះខ្ញុំក៏បានមកជូនដំណេីគាត់ដែរតាំងពីព្រឹករហូតដល់ម៉ោង២យប់ ដាច់បាយ ដាច់ទឹក ហេីយរៀបចំអីវ៉ាន នឹងបតខោ បតអាវ សំភារៈផ្សេងៗសំរាប ត្រៀមអោយគាត់ទៅវៀតណាម ថែមទាំងផ្ដល់លុយអោយគេ100$សំរាបសុីចាយតាមផ្លូវ»

    នាងបានបន្តទៀតថា៖ «ពេលនោះខ្ញុំអណិតគាត់ខ្លាំងណាស់ គាត់គ្មានបងប្អូនសាច់ញាតិណាម្នាក់មកជូនដំណេីគាត់ម្នាក់ឡេីយ មានតែខ្ញុំម្នាក់គត់ដែរមកជូនដំណេីគាត់ ខ្លួនជាស្រី ក្បាលមួយម្នាក់ឯង កាត់កេវ៍ កាត់ខ្មាស់ មកជូនដំណេីគាត់ ជូនពរគាត់ លេីកទឹកចិត្តគាត់ ពេលគាត់ទៅដល់វៀតណាមមិនទាន់បានប៉ុន្មានផងគេក៏មានសង្សារថ្មីមួយទៀត ចុងក្រោយគេមេីលងាយខ្ញុំ ជេខ្ញុំងែងៗ ពេញៗមាត់ បេីមិនស្រលាញ់ខ្ញុំទេហេតុអីផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំធ្វេីអី អោយខ្ញុំរង់ចាំអ្នកធ្វេីអី សន្យាធ្វេីអី ពេលនេះខ្ញុំមិនអាចបំភ្លេចអ្នកបានទេ ខ្ញុំរង់ចាំអ្នកអស់រយះពេល២ឆ្នាំហេីយ ទោះបីជា5ឆ្នាំទៀតក៏ខ្ញុំចាំបានដែរហេតុអីធ្វេីចឹងដាក់ខ្ញុំ»

    នេះជាបទពិសោធន៍មួយសម្រាប់នារីគ្រប់គ្នាគួរប្រុងប្រយ័ត្នមុននិងផ្តល់អ្វីគ្រប់យ៉ាងដល់បុរសណាម្នាក់។ ហើយ ឡេង គីមហ៏ង ក៏បានផ្តាំជាចុងក្រោយដែរថា៖ «សូមផ្ដាំទៅស្រីៗទាំងអស់ទុកខ្ញុំជាមេរៀនទៅ កុំអោយឆាប់ជឿគេពេកប្រយ័ត្ឋដូចខ្ញុំ ឈឺចាប់ណាស់»

    អត្ថបទដោយ៖ Phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ