ខេត្តកោះកុង៖ នៅវេលាម៉ោង ៧.០០ នាទីព្រឹក ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានប្រទះឃេីញសាកសពមនុស្សស្រី មិនស្គាស់អត្តសញ្ញាណម្នាក់ មានសភាពហេីមស្អុយរលួយ នៅចំណុចចំការស្វាយ ក្បែរចិញ្ចេីមផ្លូវ សាយ ភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក៏មករាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានព៌តមាន កម្លាំជំនាញនៃអធិការដ្ឋាន សហការជាមួយ ក្រុមគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើកោសល្យវិច្ច័សព ។
ក្រោយត្រួតពិនិត្យរួចបានបញ្ជាក់ឃេីញថា ៖ សាកសពមានស្នាមធ្លាយត្រង់ចុងដង្ហេីម ស្លៀកតែលីអូ ពណ៌ខ្មៅ អត់ពាក់អាវ មានអាវក្នុងពណ៌ខ្មៅប្រលាក់ឈាម លេីចិញ្ចេីមថ្នល់ ក្បែរសាកសព ត្រូវបានគេដឹកមកទំលាក់ចោល សណ្ឋានភាពសាកសពស្លាប់ប្រហែល ៥ ទៅ ៦ ថ្ងៃ មុខមាត់ហេីមរលួយមេីលមិនស្គាល់។ ករណីនេះ កម្លាំងជំនាញយើងកំពុងស្រាវជ្រាវ ៕