• ប្រទះឃើញ Jack Ma ចូល​ទស្សនា​តំបន់​ប្រាសាទ នៅ​ខេត្ដ​សៀមរាប

    (សៀមរាប)៖ លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានចូលទស្សនាប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។

    បន្ទាប់ពីបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅ កាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកស្នាក់អាស្រ័យវិញផងដែរ។

    សូមជម្រាបថា លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba បានមក ធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

    មន្រ្តីដដែលរូបនោះបានបញ្ជាក់ថា លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជន មួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ