ពេលយើងធ្វើដំណើរតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅត្បូង ហួសវិមានឯករាជ្យប្រហែលពីររយម៉ែត្រ ឆ្លងស្តុបទី១ នៅខាងឆ្វេងដៃយើងឃើញក្លោងទ្វាអារ៉ាមមួយដ៏ចំណាស់ដែលហ៊ុំពទ្ធ័ដោយផ្ទះទេវតាស៊ីមង់ត៏តាំងលក់ជាច្រើនពីខាងមុខ បើមិនចាប់អារម្មណ៍យើងស្ទើរតែមិនដឹងថាខាងក្នុងនោះជាអារ៉ាមដ៏ចំណាស់មួយនោះទេ។ វត្តនោះឈ្មោះថាវត្តប្រយូវង្ស តើប្រយូវង្សជានរណា ?
ប្រយូវង្ស គឺជាឈ្មោះយាយតួតខាងម្តាយរបស់ព្រះបរមរតនៈកោដ្ឋនរោត្តមសីហនុ ។ ឪពុកចៅឃុនប្រយូវង្ស ប៉ាត់ គឺក្រឡាហោមសៅ ឯម្តាយ ជាបុត្រីច្បងរបស់ព្រះបាទអង្គដួងនាម ប្រយូវង្ស ដែរ (បើនិយាយស្រួលស្តាប់ ចៅឃុនប្រយូវង្ស ប៉ាត់ជាចៅរបស់ព្រះអង្គដួង)។
ចៅឃុនប្រយូវង្ស ប៉ាត់( ១៨៥៩ – ១៩៤០) ៖ ជាមហេសីទី២ របស់ព្រះអង្គម្ចាស់នរោត្តម ហស្សកណ្ឌ ។ ចៅឃុនប្រយូវង្ស ប៉ាត់ មានបុត្រ៣នាក់ គឺ
១- នរោត្តម កញ្ចនវិមាន
២- នរោត្តម បុប្ផាភួង
៣- នរោត្តម ផាត់វីឡាត់
នរោត្តម កញ្ចនវិមាន ទ្រង់រៀបអភិសេកជាអគ្គមហេសី របស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (ដែលត្រូវជាជីតា ជីដូន ព្រះបរមរតនៈកោដ្ឋ សីហនុ) ។ ព្រះមហាក្សត្រី នរោត្តមកញ្ចនវិមានទ្រង់ប្រសូត្របានបុត្រ ៤អង្គ គឺ
១- សម្តេចព្រះរៀម ស៊ីសុវត្ថិ ថាវេតរង្សី នារីវង្ស (ជាម្តាយធំសម្តេចតា )
២- សម្តេចព្រះមហាក្សត្រីយ៉ានី ស៊ីសុវត្ថិ កុសុមៈនារីរត្នន៏ សិរីវឌ្ឍនា ( មាតាបង្កើតសម្តេចតា )
៣- សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត (ឪពុកមាសម្តេចតា)
៤- សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ ពង្សមុនីពង្ស (ឪពុកមាសម្តេចតា) ។
(រូបថត ចៅឃុនប្រយូវង្ស ប៉ាត់និងព្រះរាជកុមារ នរោត្តមសីហនុ) ។
ដោយ៖ ពិភពនៃបទចម្រៀងពីដើមៗ