• ភរិយា​របស់​លោក ឡេនីន ជា​​ស្រ្តី​​ម្នាក់​​​​ ដែល​​​​​បានចូលរួមធ្វើបដិវត្តន៍​​ ឱ្យ​មាន​ទិវា​អន្តរ​ជាតិ​នារី​ ០៨​មីនា​

    ភរិយា​របស់​លោក ឡេនីន ស្ថាបនិក​កុម្មុយ​នីស​រ៉ូស្ស៉ី​ គឺ​លោក​ស្រី ណាដេស្តា គ្រុប​ស្កាយ៉ា រួម​ទាំង​ស្រ្ដី​ពីរនាក់​​ទៀត គឺ​លោក​ស្រី ក្លារ៉ាស្ជេគគិន ជន​ជាតិ​អាឡឺ​ម៉ង់ និង​អ្នកស្រី រ៉ូស្កាលុមស្ព័របួរ ជន​ជាតិ​ប៉ូឡូញ ជា​អ្នក​ចេញ​មុខ​ធ្វើបដិវត្ត​ប្រឆាំង​នឹង​អំពើ​រំលោភ​សិទ្ធិ និង​កេង​កម្លាំង​ពលកម្ម​កុមារ​យ៉ាង​ខ្លាំង​ក្លា។

    ចលនា​ទាមទារ​នេះ​ធ្វើ​​ឡើង​​បន្ទាប់​​ពី​កម្មការិនី​ផ្នែក​តម្បាញ និង​កាត់​ដេរ​នៅ​ទី​ក្រុង​ស៊ីកាហ្គោ និង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​បាន​សាមគ្គី​ឯក​ភាព​គ្នា​ក្រោក​ឈរ​ឡើង​តស៊ូ​យ៉ាង​ប្ដូរ​ផ្ដាច់​ទាមទារ​ឱ្យ​បន្ថយ​ម៉ោង​ធ្វើ​ការពី​១៦ម៉ោងមក​នៅ​៨​ម៉ោង និង​ដំឡើង​ប្រាក់​បៀវត្ស​​​។ ជា​លទ្ធផល កម្មការិនី​ទាំង​នោះ​ត្រូវ​បាន​ទទួល​ការ​កៀប​សង្កត់​យ៉ាង​ពេញ​ទំហឹង​ គឺ​ត្រូវ​គេ​ចាប់​ចង​ធ្វើ​ទារុណ​កម្ម និង​ត្រូវ​បណ្ដេញ​ចេញ​ពី​រោង​ចក្រ។

    ការ​ធ្វើ​បដិវត្តន៍​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ ដោយ​បំផុស​ឡើង​នូវ​គំនិត​ផ្សព្វផ្សាយ​ចលនា​តស៊ូ​ទាមទារ ដើម្បី​សិទ្ធិ​ស្ត្រី និង​ទាមទារ​លក្ខណ្ឌ​ការងារ​ ហើយ​សកម្មភាព​នេះ​ចេះ​តែ​រីករាល​ដាល់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ គ្រា​នោះ ស្ត្រី​ទាំង​៣​នាក់​នេះ​បង្កើត​បាន​ជា​គណៈ​លេខា​អន្តរ​ជាតិ​ដើម្បី​ដឹកនាំ​ចលនាស្ត្រី។

    ក្រោម​ការ​ដឹក​នាំ​របស់​ស្ត្រី​បី​រូប​នេះ គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹក​នាំ​ចលនា​ស្ត្រី ក៏​បាន​បន្ត​ដំណើរ​ការ​តវ៉ា​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​សិទ្ធិ​សេរី​ភាព​ស្ត្រី នៅ​ក្នុង​ថ្ងៃ​ទី០៨ ខែ​មីនា ឆ្នាំ​១៩១០ ដោយ​ធ្វើ​សន្និសីទ​អន្តរ​ជាតិ​នារី នៅ​ទី​ក្រុង​កូប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដាណឺម៉ាក និង​បាន​សម្រេច​យក​ថ្ងៃ​៨ទី០៨ ខែមីនា​ “ទិវា​នារី​អន្តរ​ជាតិ” ជា​ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកល​លោក ដើម្បី​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ស្លោក​ថា​ «មួយ​ថ្ងៃ​ធ្វើ​ការ​ប្រាំបី​ម៉ោង», «ធ្វើ​ការ​ស្មើ​គ្នា បៀវត្សរ​ស្មើគ្នា», «ការពារ​សុខភាព​មាតា និង​ទារក»។

    ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ថ្ងៃ​ទី០៨ ខែ​មីនា​បាន​ក្លាយ​ទៅ​ជា​ទិវា​អន្តរ​ជាតិ​នារី ដែល​រំឮក​អំពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក​ដែល​ប្រឹង​ប្រែង​ ដើម្បី​រំដោះ​នារី​ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិស្មើ​ភាព​រវាង​បុរស​និង​នារី។ ដោយសារ​តែ​មាន​កិច្ច​ប្រឹង​ប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ពី​ជាង​១០០​ឆ្នាំ​មុន​ ទើប​បច្ចុប្បន្ន​នេះ​ នារី​ក្នុង​ពិភពលោក​មាន​ឱកាស​ទទួល​បាន​នូវ​សិទ្ធិ​ស្មើភាព បើ​ទោះ​មាន​ការ​បន្តុះ​បង្អាប់​ខ្លះៗ​ក៏​ដោយ។ ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​នេះ​បាន​កាត់​បន្ថយ​អស់ជា​ច្រើន​នូវ​អំពើ​ហិង្សា និង​ការ​រើស​អើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់​ទុក​ជា​ភេទ​ទន់​ខ្សោយ៕

    ប្រភព www.interconrooster

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ