• ផលិត​កម្ម​ថ្មី​ម​រ​តក​មេ​ឌា​ ប្រមូល​ផ្តុំ​បេក្ខ​ជន​ធ្លាក់កម្ម​វិធី​​​ហង្សមាស​ មក​​​ផលិត​បទ​លើក​ស្ទួយ​វប្បធម៌​

    ភ្នំ​ពេញ៖ ឆ្លង​កាត​នូវ​​បទ​ពិ​សោធ​​​ជា​ច្រើនធ្លាប់ជា​​អ្នក​រែក​បន្លែ​លក់​ និង​បុគ្គលិក​អ​នា​ម័យ​​តាម​សណ្ឋា​គា​រ​ ​រួម​ទាំង​​មាន​អាជីពច្រើន​មុខ​ទៀត​លោក​ ឈួន​ សុខ​លីម​ ​បែរជា​​មក​បង្កើត​ផលិត​កម្មថ្មី​ដើម្បី​​ផ​លិតបទ​ចម្រៀង​​​តែង​និពន្ធ​​ថ្មី និង ​​​ចម្រៀង​​ជា​ម​រតក​ដើម​ច្រៀង​ឡើង​វិញ ​​ដែល​ជា​ការងារ​​​ខ្លួន​ស្រ​លាញ់​ និង​ផ្ដល់​​ឱកាស​​​ឲ្យ​អ្នក​មាន​សម្លេង​​ល្អ​អាចមាន​រស្មីដ៏​រុង​រឿង​​​​រះ​ត្រចះត្រចង់​លើ​វិថីសិល្បៈ​​។

    ម្ចាស់​ផលិត​កម្ម​​ម​រ​តក​មេ​ឌា​ លោក​ ឈួន​ សុខ​លីម​ ​បាន​ថ្លែង​ប្រាប់ពី​មូល​ហេតុ ​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ធ្វើ​អា​ជី​វ​​​កម្ម​នេះ​ថា​៖​ «​ពី​មុន​​យើង​មិន​សម្បូរ​ទី​ផ្សារ​សិល្បៈ​ច្រើន​ដូច​សម័យ​ឥឡូវ​នេះ​ទេ។​ កាល​ដែល​ខ្ញុំ​មក​បង្កើត​ផលិត​​កម្ម​នេះ​ឡើង​គឺ​ដើម្បី​ជួយ​លើក​ស្ទួយ​វិ​ស័យ​សិល្បៈ​យើង​កាន់​តែ​រីក​ចម្រើន​ជាង​មុន​ មាន​គេ​ទ​ទួល​ស្គាល់​តា​រា​​ស្រុក​យើង​ឲ្យ​បាន​កាន់​តែ​ច្រើន​»។

    លោក​​​ថា៖ «សម្រាប់​ខ្ញុំ​ការ​ប្រ​កួត​ប្រ​ជែង​កាន់​តែ​ច្រើន​នៅ​ក្នុង​វិ​ស័យ​នេះ​កាន់​តែ​សប្បាយ​ចិត្ត​ ព្រោះ​វា​មិន​មែនជា​រឿ​ង​អា​ក្រក់​នោះ​ទេ​ គឺ​​វា​កាន់​តែ​ជំ​រុញ​សិល្បៈ​ឲ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​ និង​ចង់​ឲ្យ​តា​រា​ដែល​មាន​សំ​លេង​ល្អ​គាត់​មាន​ទី​ផ្សារ​ការ​ងារ​ច្រើន​»។
    ចំ​ពោះតា​រា​ចម្រៀង​ក្នុង​​ផលិត​កម្ម​ ម​រតក​ មេ​ឌា​ សុទ្ធ​សឹង​តែ​ជា​បេក្ខ​ជន​បេក្ខ​នា​រី​ ដែល​ធ្លាប់​ចូល​រួម​ក្នុង​ការ​ប្រ​លង​ប្រ​ជែង​ក្នុង​កម្ម​វិ​ធី​លំ​ដាប់​ពិ​ភព​លោកដូចជា​ The Voice Cambodia​, Cambodian Idol និង​មាន​កម្ម​វិ​ធី​ផ្សេងៗ​ទៀត​ដូចជា​​កញ្ញា​ ដា​នី​កា​ លោក​ សាម​ សុ​ភ័ស​ លោក​ ខេម​ អ៊ី​សាក់​ លោក​ នាង​ ប្រាក់​សុ​គន្ធ​ និង​លោក​ ចិត​ ចាន់​ធឿន​​ ព្រម​​ទាំង​មាន​តា​រា​ផ្សេង​ទៀត​ស​រុប​ចំ​នួន ​១៣ ​​នាក់​ ឯណោះ​​។

    ម្ចាស់​ផលិត​កម្ម មរតក មេ​ឌា​ ​​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​លក់​ឥ​វ៉ាន់​ចាប់​ហួយ ​មុខ​រោង​ចក្រ​ស្បែក​ជើង​នៅម្ដុំ​​ទឹក​ថ្លា​ បាន​ប្រាប់​ពី​ហេតុ​ផល ​ដែល​ជ្រើស​យក​តា​រា​ចម្រៀង​ដែល​ធ្លាប់​ប្រ​លង​ប្រ​ជែង​ក្នុង​កម្ម​វិ​ធី​ប្រ​ឡង​ចម្រៀង​​ថា​៖ ​«​ដូច​ដឹង​​ស្រាប់​ហើយ​ថា​ ទោះ​បី​ជា​សម្លេង​​ល្អ​ប៉ុណ្ណា​ក៏​ដោយ ​បើ​សិន​ជា​មិន​មាន​ការ​ជ្រោម​ជ្រែង​ពី​ផលិត​កម្ម ​ឬ​ក៏​មិន​មាន​​ចេញ​បទ​ចម្រៀង​ថ្មីៗ​ ប្រាកដ​ណាស់​ត្រឹម​មួយ​ឆ្នាំ​ហ្នឹង ​ពិត​ជា​ម​ហា​ជន​ភ្លេច​​សម្លេង​​របស់​គាត់​ជា​មិន​ខាន។ អ៊ីចឹង​​ហើយ​បង​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ ដែល​គាត់​មានសម្លេង​​​ល្អ​ មានទី​ផ្សារ​ក្នុង​ការ​ងារ​សិល្បៈ​ឡើង​វិញ​ និង​ចង់​ផ្តល់​ឱកាស​ឲ្យ​គាត់​។ បើ​សិន​ជា​មាន​ផលិត​កម្ម​ធំៗ​ណា ​ដែល​គាត់​ពេញ​ចិត្ត​​នឹង​សមត្ថ​ភាព​របស់​ពួក​គាត់​ហើយ​ចង់​ឲ្យ​គាត់​ចូល​ផលិត​កម្ម​ផ្សេង ​ដែល​ល្បី​នោះ​គឺ​​បង​សប្បាយ​ចិត្ត​ហើយ​»​។

    ចំ​ណែក​​​បទ​ចម្រៀង​ ដែល​ត្រៀម​ចេញ​ក្នុង​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណីជាតិ​ខាង​មុខ​នេះ​ ផលិត​កម្ម​ មរតក​ មេ​ឌា​ ក៏​បាន​ត្រៀម​​ចម្រៀង​ស្វា​គមន៍​ឆ្នាំ​ថ្មី​ចំ​នួន​ជាង ​៨០​ បទ​ដែរ​ ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​បទ​ស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ប៉ុណ្ណោះនោះ​​​ទេ ក៏​មាន​បទ​​លាយ​គ្នា​បែប​សប្បាយ​ៗ​ និង​ការ​ចង​ចាំ​មិត្ត​ភាព​ល្អ​ៗ​​ក្រោយ​បញ្ចប់​ពិ​ធី​បុណ្យ​ជាតិ​​ខ្មែរ​យើង​ ដើម្បី​ទៅ​ប្រ​កប​មុខ​របរ​រក​ស៊ី​ ឬ​ធ្វើ​ការ​ងារ​ផ្សេងៗ​បន្ត​ទៀត​ដូច​គ្នា​៕​ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ