• Breaking News: ឧកញ៉ា​ គិត​ ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿង គ្រឿងញៀន នៅក្លឹបកំសាន្តរ៉ុក

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិចឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។

    នាយឧត្តមសេនីយ៍​ នេត សាវឿន បានថ្លែងប្រាប់អង្គភាពព័ត៌មាន នៅដឹងថា៖ «កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ