• សូមកុំភ្លេចចូលលេងកម្សាន្តទឹកធ្លាក់កាទៀងពេលទៅខេត្តរតនគិរី!

    ក្រុងបានលុងៈ ប្រសិនបើភ្ញៀវទេសចរ បានធ្វើដំណើរទៅខេត្តរតនគិរីនោះសូមកុំភ្លេចឆៀងចូលលេងកម្សាន្តនៅរមណីយដ្ឋាន ទឹកធ្លាក់កាទៀង ឲ្យសោះ ពីព្រោះនៅទីនោះ មានទេសភាពធម្មជាតិដ៏សែនមនោរម្យខ្លាំងណាស់។

    ទឹកធ្លាក់កាទៀង មានទីតាំងស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្ត រតនគិរី ដែលជាតំបន់ទេសចរណ៍ធម្មជាតិនេះមានចម្ងាយ ផ្លូវ៧គីឡូម៉ែត្រពីក្រុងបាលុង ដោយភ្ញៀវទេសចរ អាចធ្វើដំណើរទៅកាន់ទឹកធ្លាក់កាទៀង បានតាមមធ្យោបាយផ្សេងៗ មានដូចជារថយន្ត ម៉ូតូ ឬក៏អាចជួល ដំរី ជិះក៏បានក្នុងសភាពផ្លូវមានលក្ខណៈងាយស្រួល។

    ការជ្រើសរើសយកដំណើរកម្សាន្តឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់កាទៀង នាទឹកដី ខេត្តរតនគិរី លោកអ្នកប្រាកដជាទទួលបាននូវភាពសប្បាយរីករាយនិងគួរឲ្យចាប់ចិត្តបំផុតចំពោះសម្រស់ទេសភាពធម្មជាតិនៅទីនោះ ដែលជាពិភពនៃធម្មជាតិពិតៗនោះគឺសុទ្ធសឹងជាកន្លែងលម្ហែកាយមួយ ជួយឲ្យយើងបានធូរស្បើយក្នុងអារម្មណ៍។

    ចំណែកឯនៅជុំវិញទឹកធ្លាក់មានព្រៃឈើតូចធំបានដុះផ្តល់ជាម្លប់យ៉ាងត្រជាក់ទាក់ទាញចិត្តភ្ញៀវទេសចរឲ្យចង់សម្រាកអង្គុយលេងគយគន់ចរន្តខ្សែទឹកធ្លាក់បែបខ្ចាយលើផ្ទៃថ្មដាដែលទិដ្ឋភាពបែបនេះ បានញុំាងឲ្យការជួបជុំក្រុមគ្រួសារ ឬមិត្តភក្តិញុំាអាហារ ពិចនីកនៅទីនោះកាន់តែមានឱជារសឆ្ងាញ់ពិសា និងប្រកបទៅដោយកម្រងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

    ទឹកធ្លាក់កាទៀងនេះក៏មានលក់ដូរវត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ ពីសំណាក់បងប្អូនជនជាតិ នៅក្បែរនោះ។ ជារៀងរាល់ថ្ងៃតែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តមិនដែលដាច់ ពិសេស ថ្ងៃឈប់សម្រាកចុងសប្តាហ៍។

    ទេសចរទាំងអស់ក៏អាចជួលដំរីរបស់សហគមន៍ទេសចរណ៍កាទៀង ជិះក្នុង ១ ម៉ោង តម្លៃ ១៥ដុល្លារ ដើម្បីទស្សនាសម្រស់ធម្មជាតិនៅក្បែរៗតំបន់ទឹកធ្លាក់កាទៀង បានយ៉ាងជក់ចិត្ត។

    កែសម្រួលដោយ៖ baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ