• តោះ! ទៅលេងប្រាសាទកោះកែរនៅខេត្តព្រះវិហារ

    ភ្នំពេញៈ សព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏មានភ្ញៀវទេសចរបរទេសពី ២០ ទៅ ៤០ នាក់ដែរ ដែលបានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ ដែលស្ថិតនៅនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសុមេធ បានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ នេះបើយោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។

    យោងតាមការបង្ហាញរបស់លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ប្រាសាទកោះកេរ ដូចជាបញ្ជាក់ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។

    លោក ខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកិច្ចអភិវឌ្ឍន៍នៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ បានបកស្រាយថា ផ្លូវប្រវែង ១០៥ម៉ែត្រ ចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។

    ប្រាសាទកោះកេរ ដែលស្ថិតនៅឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ អតីតគឺជារាជធានីរបស់អាណាចក្រខ្មែរ ដែលពីមុនមានឈ្មោះថា «ឆកគគីរ» ដោយមានផ្ទៃដីប្រមាណ២៥៦គីឡូម៉ែត្រក្រឡា ដោយរួមមានប្រាសាទចំនួន ៩៨ សង់ដាច់ៗពីគ្នា ចន្លោះពី ៣ ទៅ ៤ គីឡូម៉ែត្រពីគ្នា។

    តាមឯកសារប្រវត្តិសាស្រ្តមួយចំនួន បានអះអាងថា ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ តាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី ១៦ X១៦ គីឡូម៉ែត្រ រួមមាន ៩៨ ប្រាសាទ។ ប្រាសាទនេះមាន ៧ ជាន់ មានកម្ពស់ ៣៥ ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា ផងដែរ៕

    កែសម្រួលដោយ៖ Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ