• ទីបំផុត ទេព បូព្រឹក្ស និងដេវីត ត្រៀមថត Pre-Wedding តែមិនទាន់គិតរឿងរៀបការ!

    ភ្នំពេញៈ ក្រោយពីសម្ព័ន្ធស្នេហ៍ដំណើររលូនល្អចាស់ទុំទាំងសងខាងដឹងឮ ថែមទាំងប្រើពាក្យហៅគ្នាថា បង និងអូន ពេញៗមាត់ ប្រៀបដូចប្តីប្រពន្ធរៀបការថ្មីថ្មោងទៅហើយ តារាចម្រៀងដែលកាន់តែសិចស៊ី និងកែខៃរាងកាយកាន់តែប្លែកកញ្ញា ទេព បូព្រឹក និង តារាចម្រៀងប្រុសរាងខ្ពស់ស្រឡះ ដែលចេះនិពន្ធទាំងទំនុកច្រៀង និងទំនុកភ្លេងលោក ងួន ចាន់ដេវីត ត្រៀមនាំគ្នាទៅថត Pre-Wedding នៅប្រទេសម៉ាឌីវ ដើមសប្តាហក្រោយនេះ។

    ដំណឹងនេះលេចចេញខណៈពេលតារាចម្រៀងស្រីវ័យ២៤ ឆ្នាំ ដែលជ្រកក្រោមទ្រនំហង្សមាសរួម កញ្ញា ទេព បូព្រឹក្ស បង្ហើរសារតាមបណ្តាញសង្គមថា៖ «អើយ ជិតដល់ថ្ងៃថត Pre-Wedding ហើយមានអារម្មណ៍ស្រឡាញ់ខ្លាំងណាស់!យ៉ាងម៉េចដែរ Idol កំហូច G-Devith!»។

    ថ្លែងទាំងមានសម្តីម៉ឺងម៉ាត់ តារាចម្រៀងស្រីពូកែខាងចាក់ក្បាច់រាំ សមជាងបង្ហើរសំនៀង ដែលរងគ្រោះដោយការជះស្រាបៀរពីភ្ញៀវនៅហាងបៀរហ្គាឌិនកាលចុងឆ្នាំមុន និងទើបតែលេចឮដំណឹងចចាមអារ៉ាមថា នោះក៏បង្ហើបប្រាប់ថា៖ «ចាសបង! គ្រាន់តែជាគម្រោងថតទុកខណៈពេលពួកយើងជិតទៅដើរលេងក្រៅប្រទេសគឺប្រទេសម៉ាឌីវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងត្រូវសម្រាកដើរលេងនៅទីនោះប្រមាណជាបីបួនថ្ងៃ។ ឆ្លៀតពេលទៅដើរលេង ក៏ថតរូប ឬវីដេអូ សន្សំទុកជាPre-Wedding តែម្តងទៅ ព្រោះថាជាពេលវេលាល្អ ហើយក៏កម្រនឹងបានទៅទៀត»។

    ភាពចុះសម្រុងគ្នាចាប់តាំងពីផលិតកម្មហង្សមាស ផ្តល់ឱកាសឲ្យអ្នកទាំងពីរផលិតបទចម្រៀងរួមគ្នាមក កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត មិនត្រឹមតែជាដៃគូចម្រៀងស៊ីសង្វាក់គ្នាប៉ុណ្ណោះទេ ថែមទាំងហួសទៅផ្សារភ្ជាប់បេះដូងយ៉ាងស៊ីជម្រៅរហូតក្លាយជាគូស្នេហ៍ដ៏ស្អិតល្មួតទៀតផង តែដោយសារនៅវ័យក្មេងៗនៅឡើយ ទើបចង់បន្តសម្ព័ន្ធភាពត្រឹមជាគូស្នេហ៍នេះសិន មិនទាន់ចង់កំណត់វេលាចូលរោងជ័យនោះឡើយ។

    កញ្ញា ទេព បូព្រឹក្ស បញ្ជាក់ថា ក្រោយពីពួកយើងបានស្រឡាញ់គ្នា នារយៈពេលប៉ុន្មានឆ្នាំនេះ មានចាស់ទុំដឹងឮទាំងសងខាង ហើយឈានមកក្លាយជាគូសង្សារយល់ចិត្តគ្នាមក យើងសុខចិត្តរក្សានៅត្រឹមជាគូស្នេហ៍សិន គឺមិនទាន់ចង់រហ័សទៅរៀបការនោះទេ។ ម្យ៉ាងទៀតយើងទាំងពីរសុទ្ធតែនៅមានវ័យក្មេងៗផងដែរគឺជាង ២០ ឆ្នាំ ប៉ុណ្ណោះ គិតថា ចង់ទុកពេលស្វែងយល់គ្នាច្រើនឆ្នាំបន្តទៀតសិន ចាំសម្រេចរឿងរៀបការ។ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ក៏ជម្រះមន្ទិលរឿងចចាមអារ៉ាមថា នាងបានចេញពីហង្សមាសនោះដែរថា៖ «សម្រាបប់នាងខ្ញុំនៅមានកុងត្រាយូរទៀតជាមួយផលិតកម្មហង្សមាស មិនបានឈប់ ឬក៏គ្មានហេតុផលចង់ឈប់ទេ។ មានតែ Devith ទេ ដែលគាត់បានសម្រេចចិត្តឈប់ ខណៈពេលនេះគាត់ទៅច្រៀង និងធ្វើបទចម្រៀងឲ្យក្រុមហ៊ុនស្មាត»៕

    កែសម្រួលដោយ៖ Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ