• ឆក់ស្លាប់ ក្រោយយកដងឫស្សីតដែក ដែលមានដោតព្រីចេញពីក្នុងផ្ទះទៅឆក់ត្រីក្នុងអណ្តូង

    បាត់ដំបង៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ករណីឆក់ខ្សែភ្លើង បណ្តាល ឲ្យបុរសម្នាក់ស្លាប់ នៅចំណុចក្រុមទី៥ ភូមិដំណាក់លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ជនរងគ្រោះឈ្មោះ ម៉ា សាមីត ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ បើកបររថយន្ត មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះ បានយកដងឫស្សីតដែក ដោតព្រីចេញពីក្នុងផ្ទះទៅ ឆក់ត្រីក្នុងអណ្តូងនៅចំហៀងផ្ទះចំងាយ៥ម៉ែត្រ មិនដឹងមូលអ្វីទើបបណ្តាលឲ្យឆក់ស្លាប់បែបនេះ។

    សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុរួចទើបប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ