• នៅ​​វៀតណាម ក្រៅពី​ជំងឺ​ ប៉េស​ជ្រូក​អាហ្វ្រិក ឥឡូ​វផ្ទុះ​ករណី​គ្រុន​ផ្តាសាយ​បក្សី​ថែម​ទៀត

    (ហាណូយ)៖ ប្រភេទជំងឺគ្រុនផ្តាសាយបក្សី H5N6 ចំនួន០២ករណី បានកើតមានឡើងនៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាមនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

    បើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកសិកម្មមួយរបស់វៀតណាម សត្វមាន់ជាង៥,០០០ក្បាលនៅក្នុងឃុំមួយនៃស្រុក Tien Phuoc បានឆ្លងជំងឺនេះ និងត្រូវបានសម្លាប់ចោលទាំងអស់ ខណៈវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីជាង ១០,០០០បំពង់ កំពុងត្រូវប្រើប្រាស់ទៅលើហ្វូងសត្វបក្សី ដែលស្ថិតក្នុងសហគមន៍នោះ។

    កាលពីខែមករាកន្លងទៅ ជំងឺគ្រុនផ្តាសាយបក្សីក៏ធ្លាប់បានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមផងដែរ ដោយមួយ ករណី គឺ H5N6 ត្រូវគេរាយការណ៍នៅខេត្ត Quang Ninh ភាគខាងជើង និងមួយករណីទៀតគឺ H5N1 បានកើត មាននៅខេត្ត Long An ភាគខាងត្បូង ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៤មក ពុំមានករណីថ្មីនៃមនុស្សឆ្លងជំងឺគ្រុនផ្តា សាយបក្សី H5N1 ឡើយ។

    គួរជម្រាបថា បច្ចុប្បន្នប្រទេសវៀតណាម ក៏កំពុងតែទទួលរងនូវការរីករាលដាលនៃជំងឺម៉្យាងដែលកើតឡើងលើ សត្វជ្រូក ដែលគេហៅថាជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever) ឬក៏ជំងឺផ្តាសាយជ្រូកអាហ្វ្រិកផងដែរ នៅក្នុងខេត្តមួយចំនួនរបស់ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ