• ស្រវឹងស្រា បើកគោយន្តកន្ត្រៃ ធ្លាក់ប្រឡាយបណ្តាលឲ្យតៃកុង ត្រូវឈើកិនពីលើ ដាច់ខ្យល់ស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ

    កំពង់ស្ពឺ ៖ នៅវេលាម៉ោង1:30នាទីត្រូវថ្ងៃទី 06 ខែ មិនា ឆ្នាំ 2019មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ៧៣–៧៤ចំណុចភូមិក្រាំងត្បែង ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។

    យោងតាមប្រភពប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៍មានយើងឲ្យដឹងថា គោយន្តកន្ត្រៃនិងឈើមូលជាច្រើនដុំនោះបានបើកចេញពីរភូមិពាមល្វាចេញមកផ្លូូវជាតិខាងលើបើកបរដោយបុរសម្នាក់ជាតៃកុងគោយន្តមានឈ្មោះថាឃុន វិត អាយុ 26 ឆ្នាំរស់នៅក្នុងភូមិពាមល្វា ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ដែលបើកបរក្នុងស្ថានភាពស្រវឹង ដែលមានគ្នារួមដំណើរជាមួយ៤គោយន្តផងដែរ។

    តាមប្រភពដ៍ដែលបន្តទៀតថាគ្រោះថ្នាក់ខាងលើនេះដែរគឺគ្រោះថ្នាក់បង្កដោយខ្លួនឯងដោយគ្រប់គ្រងក្នុងស្ថានភាពមិនបានទើបបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជិវិតបែបនេះភ្លាមៗនោះដែរប្រជាពលរដ្ឋនិងក្រុមគ្រួសារនៅនិងកន្លែងកើតហេតុបានបញ្ជូនអ្នករងគ្រោះមកមណ្ឌុលសុខភាពនៅត្រពាំជោរផងដែរតែអកុសល្យជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។

    ជនរងគ្រោះ(សព)ដែលបានស្លាប់នោះគឺបណ្តាលមកពីរឈើនិងគោយន្តកន្ត្រៃសង្កត់ពីរលើជាប់ទៅនិងដីហេតុការណ៍ក្រោយពីរគាស់ឈើយកមនុស្សចេញមកភាពជាក់ស្តែងមានសភាព បាក់ដៃខាងស្តាំ និងបាក់ជើងខាងស្តាំនិងក្រោយខ្នងជាំមួយចំហៀងខ្លួនផងដែរ។

    ក្នុងហេតុការណ៏គ្រោះថ្នាក់ខាងលើនេះដែរពុំបានរំខានដល់សមត្ថកិច្ចនៅមូលដ្ឋាននោះឡើយ។

    ក្រោយពីរដឹឹងថាអ្នករងគ្រោះត្រូវបានស្លាប់បាត់ទៅហើយនោះក្រុមគ្រួសារបានដឹកយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ