• បុរស ៣នាក់ ដែលស្លៀក​ពាក់​ទណ្ឌិត ហើយរាំរែក​សប្បាយ ចេញ​មុខ​សុំទោស​ជា​សាធារណៈ ក្រោយ​អ្នកនាំ​ពាក្យ អគ្គនាយក​ដ្ឋានពន្ធនាគារ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់

    (ភ្នំពេញ)៖ ថ្មីៗនេះ មានការចែកចាយពេញបណ្តាញសង្គម នូវវីដេអូរាំ TIKTOK របស់តារាសម្តែងបុរសៗ ៣រូប ដែលស្លៀកសម្លៀកបំពាក់ទណ្ឌិត ហើយរាំរែកលេងយ៉ាងសប្បាយ បង្កភាពភាន់ច្រឡំដល់មហាជន ព្រោះអ្នក ទោស មិនតម្រូវឱ្យមានទូរស័ព្ទផ្ទាល់ខ្លួនប្រើប្រាស់ឡើយ។ ក្រោយបានឃើញវីដេអូមួយនេះ ក៏មានមហាជនជា ច្រើន កើតជាមន្ទិល និងធ្វើការរិះគន់ ជាពិសេស អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារម្នាក់ ក៏បានបញ្ចេញ មតិរិះគន់ទៅលើតារាសម្តែងទាំងបីផងដែរ ថាសកម្មភាពនេះជា ទង្វើឆ្កួតលីលាដោយគ្មានការទទួលខុសត្រូវ។ ភ្លាមៗនោះ ដោយដឹងកំហុសរបស់ខ្លួន អ្នកទាំងបី ក៏បានចេញមុខបកស្រាយ និងសុំទោសជាសាធារណៈ នូវទង្វើររបស់ខ្លួន ដើម្បីបញ្ចប់ការភ័ន្តច្រឡំ។

    ដំបូងឡើយ កាលដែលបានឃើញវីដេអូតារាសម្តែង ៣រូប ស្លៀកពាក់ទណ្ឌិត រាំក្នុង Tik Tok អ្នកនាំពាក់ អគ្គនា យកដ្ឋានពន្ធនាគារ ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា «Nouth Savna» ក៏បានធ្វើការបង្ហោះវីដេអូ ភ្ជាប់ជាមួយនឹង ការបញ្ចេញមតិថា «ក្នុងនាមជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ខ្ញុំសូមជម្រាបសាធារណៈជន មេត្តា ជ្រាប ករណីនេះ ជាទង្វើឆ្កួតលីលាដោយគ្មានការទទួលខុសត្រូវ របស់តារាសម្តែងម្នាក់នេះ។ ក្នុងដំណាក់កាល ដែលមន្ត្រីពន្ធនាគារទូទាំងប្រទេស កំពុងខិតខំអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ ប្រើប្រាស់ទូរស័ព្ទតាមពន្ធនាគារ បុគ្គល Ouk Sothearek បែរជាយកការសម្តែងរបស់ខ្លួនមកលេងសើច បំពុល បរិយាកាស ធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់មន្ត្រី ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល។ យើងនឹងចាត់វិធានការផ្លូវច្បាប់ បើបុគ្គលនេះ មិនចេញមុខមកសុំទោស និងធ្វើសេចក្តីបំភ្លឺជាសាធារណៈ»។

    មិនបង្អង់យូរឡើយ ដោយដឹងពីកំហុសរបស់ខ្លួន តារាទាំងបី បានចេញមុខសុំទោសជាសាធារណៈ តាមរយៈ វីដេអូ ដោយបកស្រាយមានខ្លឹមសារថា ពួកគេសុំទោសដល់សាធារណៈជន ទាំងអស់ នូវទង្វើរខុសឆ្គងរបស់ ពួកគេ ដោយបានស្លៀកសម្លៀកបំពាក់អ្នកទោស រាំលេងសប្បាយក្នុង Tik Tok មានទូរស័ព្ទកាន់ បង្កការភាន់ ច្រឡំដល់មហាជន តាមពិតទៅនេះ គ្រាន់តែជាការសម្តែងរឿងអប់រំខ្លីមួយប៉ុណ្ណោះ។

    តារាទាំងបី បានបន្តថា ពួកគេមិនបានដឹងពីច្បាប់ ថាការថតលេងកំសាន្ត ពាក់អាវអ្នកទោសគឺ ជាទង្វើរមួយ ប៉ះពាល់ដល់ស្ថាប័នពន្ធនាគារ នោះទេ ខណៈការថតនេះ គឺជាការសម្តែងមួយ ដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ ពោលគឺក្រោយសម្រាកពីការថតរឿងអប់រំ ពួកគេក៏ធ្វើការថតវីដេអូរាំក្នុង Tik Tok លេង ដោយមិនបានយល់ ពីការដែលធ្វើនេះប៉ះពាល់ដល់សង្គម និងបង្កការភាន់ច្រឡំដល់មហាជនឡើយ។ ដូច្នេះតារាប្រុសៗទាំងបីសុំ អភ័យទោសដល់ មហាជនទាំងអស់ និងស្ថាប័នដែលពាក់ព័ន្ធ ចំពោះកំហុសរបស់ពួកគេ ព្រោះជាតារាទើបរះ មិនសូវបានដឹងពីរឿងសម្តែង ទាក់ទងផ្លូវច្បាប់ ហើយពួកគេសង្ឃឹមថា មហាជននិងយល់ ហើយទទួលយក បានចំពោះការបកស្រាយរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ