• ជួយស៊ែរឲ្យគ្នាយើងដឹងផង! សេវាឬការព្យាបាល​ ១៤​មុខ ដែល ប​.​ស​.​ស មិន​ធា​នា​រ៉ា​ប់រង​ដល់​សមាជិក​របស់ខ្លួន​

    បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​មិន​ផ្តល់​ជូន​​ការធានារ៉ាប់រង​ដល់​សមាជិក​របស់ខ្លួន​ចំពោះ​សេវា​ឬ​ការព្យាបាល​ចំនួន​១៤​ប្រភេទ ប៉ុន្តែ​ផ្តល់ជូន​តែ​ករណី​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ​។​

    លោកស្រី តេង ថាវ​ឌី បុគ្គលិក​សាខា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្តកំពត បានអោយដឹង​នៅ​ដើមខែ​មីនា​នេះ​ថា សេវា​ឬ​ការព្យាបាល​ដែល​​ប​.​ស​.​ស​មិន​រាប់​ប​ញ្ជូ​ល​រួមមាន​៖

    1.​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ក្នុង​គោលនយោបាយ​សុខាភិបាល​ជាតិ​(​ជំងឺរបេង​,​អេដស៍​…)

    2.​ការពិនិត្យ​សុខភាព​ទូទៅ

    3.​ការថែទាំ​ធ្មេញ

    4.​សេវា​ប្តូរ​ភេទ

    5.​ការព្យាបាល​ឬ​វះកាត់​កែ​សម្ផស្ស ឬ​កែលម្អ​ផ្នែក​ណាមួយ​នៃ​រាងកាយ

    6.​សេវា​បង្ក​កំណើត​សិប្បនិម្មិត

    7.​ការព្យាបាល​អសមត្ថភាព​ផ្តល់កំណើត

    8.​ការ​ផ្សាំ​ឬ​ប្តូរ​សរីរាង្គ​ផ្សេៗ

    9.​ការព្យាបាល​ដោយ​ខ្លួនឯង

    10.​ឧបករណ៍​ជំនួយ​ភ្នែក​សិប្បនិម្មិត

    11.​ការព្យាបាល​ញៀន​សុរា​ឬ​ការផ្តាច់​គ្រឿងញៀន

    12.​ការវះកាត់​ដាក់​គ្រាប់ភ្នែក​សិប្បនិម្មិត

    13.​ការវះកាត់​បេះដូង​ឬ​សរសៃ​បេះដូង

    14.​ការលាង​ឈាម​

    ប្រភព៖ pdikampot

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ