• ក្រសួងសុខាភិបាល ប្រកាសបន្ទាន់ថា ជំងឺគ្រុនឈាម អាចផ្ទុះឡើងនៅដើមឆ្នាំនេះ ហើយហាមប្រើថ្នាំប្រភេទនេះនៅពេលក្តៅខ្លួនភ្លាមៗ!

    ក្រសួងសុខា​ភិបាលបាល​​​​​​​​​​​​​​​​​ បានក្រើនរំលឹក​​​​​​​​​​​​ពលរដ្ឋអោយ​​​​​​​​​​បង្កើតការ​​​​​​​​​​​​យក​​​​​​​​​​​​​ចិត្តទុកដា​​​​​​​​​​ក់ខ្ពស់ ខ​​​​​​​​​ណៈដែ​​​​​​​​​​​លនៅ​​​​​​​​​​​​​ដើមឆ្នាំ២០១៩នេះ ករណី​ជំងឺគ្រុនឈា​ម មាន​​​​​​​​ការកើ​​​​​​​​​​​​​​​​​​​​​​​នឡើងគួរអោយ​​​​​​​​កត់​​​​​​​​​​​​​​សម្គាល់ ស្របគ្នានឹង​​​​​​​​​របាយកា​​​​​​​​​រណ៍​​​​​​​​​​​​​​​​​​​​​​ពីពលរដ្ឋ អះអាងថា មូស ក៏មានកា​​​​​​​​​​រកើត​​​​​​​​​​​​​​​ឡើងច្រើនផ​​​​​​​​​ងដែ​​​​រ ។

    យោងតាមសេចក្តីជូនដំណឹ​ងរបស់ក្រសួងសុខាភិបាល​​​​​​ បានអោ​​​​​​​​​​​​​​​​​​​យដឹងថា ករណីជំងឺគ្រុនឈាម​​​​​​​​​​​នៅទូទាំង​​​​​​​​​​​​​​​​​​​​​​ប្រទេស ក្នុងដើមឆ្នាំ២០១៩នេះ មានកា​​​​​​​​​​​​រកើនឡើងច្រើនជា​​​​​​​​​ងឆ្នាំ២០១​​​​​​​​​​​​​​​​​​​​​​​៨កន្លងទៅ បើប្រៀបធៀបទៅ​​​​​​​​​​នឹងរយៈ​​​​​​​​​​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចគ្នា។ ក្រសួង បានបញ្ជាក់ថា កត្តាមួយក្នុងចំណោ​​​​​​​​​​​​មកត្តា​​​​​​​​​​ជាច្រើនដែល​​​​​​​​​​​បង្កឱ្យមា​​​​​​​​​​​នជំងឺគ្រុនឈាម​​​​​​​​​​នោះ ​​​​​​​​​​​​​​​​គឺបម្រែ​​​​​​​​​​​​​​​​​​​​​​​​​​​បម្រួលអាកាសធាតុ និងវត្តមាន​​​​​​​​​​​​ជម្រកមូសខ្លា នៅ​​​​​​​​​​​​​​តាមផ្ទះស​​​​​​​​​​​​​​​ម្បែង ឬ ទីធ្លា​​​​​សាធារណៈ។

    ​​​​​​ដើម្បី​ការ​ពារ​ និង​ទប់​ស្កាត់​​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ ២០១៩ នេះ ក្រសួង​បាន​ណែនាំ​​វិធានការ​​ ៣ ដូច​ខាង​ក្រោម ៖

    វិធានការ​ទី ១ ៖ ត្រូវ​កំចាត់​ដង្កូវ​ទឹក​នៅ​តាម​កន្លែង​ទឹក​ដក ឬ វត្ថុ​សម្រាប់​ដាក់​ទឹក​ ដូច​ជា​ពាង​ទឹក អាង​ទឹក​ ថូ​ផ្កា​ ចាន​ទ្រ​ជើង​តុ​ទូ ក្រឡ ធុង ជា​ដើម ដោយ​មាន​ការផ្លាស់​ប្ដូរ​ទឹក និង​លាង​សំអាតរបស់​ទាំង​នោះ ជាប់​ជា​ប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬ ត្រូវ​គ្រប​គំរប​ឲ្យ​បាន​ជិត​ល្អ និងដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវ​ទឹក ឬ ចិញ្ចឹម​កូន​ត្រី​ ៧ ពណ៌​នៅ​កន្លែង​អាច​ចិញ្ចឹម​បាន។ សម្ភារៈ​ដក់​ទឹក​ដែល​មិន​ប្រើ​​ ត្រូវ​កប់ ឬ ដុត​ ឬ​ទុក​ផ្កាប់​កុំ​ឲ្យ​មាន​ដក់​ទឹក។

    វិធានការ​ទី ២ ៖ អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ដែល​ប្រកប​របរ​ពាក់​ព័ន្ធ​សម្បក​កង់​ ត្រូវ​ធ្វើ​ការ​គ្រប់​គ្រង​សម្បក​កង់​ទាំង​នោះ​ឲ្យ​ជៀស​ផុត​ពី​ការ​ដក់​ទឹក។

    វិធានការ​ទី ៣ ៖ ក្នុង​ករណី​​មាន​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ​ជៀសវាង​ការ​ប្រើ​ប្រាស់​ពពួក​ឱសថ​អាស្ពីរីន ហើយ​ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ ដែល​នៅ​ជិត​បំផុត​ (មិន​ឲ្យ​យឺត​ជាង​ ៧២ ម៉ោង​បន្ទាប់​ពី​ក្ដៅ​ខ្លួន) ហើយ​កុំ​សាក​ល្បង​ព្យាបាល​អ្នក​​ជំងឺ​គ្រុន​ក្ដៅ​ភ្លាមៗ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាមដាន​​​ព្យាបាល​ជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​ជំនាញ​ច្បាស់​លាស់​ ព្រោះ​ជំងឺ​គ្រុន​ឈាម​អាច​សម្លាប់​អ្នក​ជំងឺ​បាន​គ្រប់​ពេល។

    ​ក្រៅ​ពី​វិធានការ​ទាំង ៣ ខាង​លើ​ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​បាញ់​មូស​ជា​ញឹកញាប់​ផង​ដែរ ដើម្បី​កម្ចាត់​ចោល​មូស​គ្រប់​ប្រភេទ​ផង​ដែរ៕​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ